(ភ្នំពេញ)៖ កញ្ញា វ៉ាន់ នីឡា តារាចំរៀង នៅផលិតកម្មភ្លេងរីខត បានបញ្ជាក់ឲ្យដឹងថា កញ្ញា កំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនអនាមិកបង្ហោះរូប អាក្រាតនាង នៅតែបន្តគំរាមមកលើរូបនាងជាច្រើនដង។ កញ្ញាបានអះអាងបែបនេះ ខណៈដែលជួបពិភាក្សា ជាមួយតំណាងសមាគមន៍អ្នក សិល្បៈស្មគ្រ័ចិត្តជួយសង្គម នៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
សមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាសមាគមដែលបានប្រកាសខ្លួនថា រៀបចំផ្តល់មេធាវីដល់កញ្ញា វ៉ាន់ នីឡា ដើម្បីឈានទៅវែកមុខជនដៃដល់ បង្ហោះរូបអាក្រាតរបស់នាងជាច្រើនសន្លឹក នៅតាមប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។
យោងតាមគណនី Facebook ផ្លូវការ របស់កញ្ញា វ៉ាន់ នីឡា ដែលមានឈ្មោះថា Chenda Sok បានបង្ហោះថា «នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤៖២៥នាទី នាងខ្ញុំវ៉ាន់នីឡា ជាតារាចំរៀងនៅផលិតកម្មភ្លេងរីខត (ហង្សមាស) ជាស្រ្តីរងគ្រោះដែលត្រូវបានជនសង្ស័យ បង្ហោះរូបអាក្រាតនាងខ្ញុំយ៉ាងអយុត្តិធម៌នាពេលថ្មីៗនេះ។ នាងខ្ញុំបានជួបពិភាក្សាជាមួយតំណាង សមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម" ដែលសមាគមកំពុងរៀបចំផ្តល់មេធាវីដល់រូបនាងខ្ញុំ ដើម្បីឈានទៅវែកមុខជនដៃដល់ ហើយរូបនាងខ្ញុំកំពុងតែបារម្មណ៍អំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះជនសង្ស័យបានគំរាមមកលើរូបនាងខ្ញុំជាច្រើនដង។ អាស្រ័យហេតុនេះសូមបងប្អូនតាមបណ្តាញសង្គមFacebook ទាំងអស់មេត្តាជួយ like នឹង share ផង»។
កញ្ញា វ៉ាន់ នីឡា ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្វែងរកយុត្តិធម៍ជូននាងបានយ៉ាងឆាប់រហ័សបំផុត កញ្ញា សូមថ្លែងអគុណយ៉ាងខ្លាំង ដល់បងប្អូន ដែលតែងតែជួយលើកទឹកចិត្តកញ្ញាកាលពីពេលថ្មីៗផងដែរ។
គួរបញ្ជាក់ថា រូបភាពអាក្រាតកាយរបស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបែកធ្លាយ និងចែកចាយបន្តឥតឈប់ឈរពីសំណាក់ជនអនាមិក ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។
ខណៈដែលរូបភាពស្រាតរបស់ កញ្ញា វ៉ាន់ នីឡា កាន់តែច្រើនត្រូវបានបែកធ្លាយជាបន្តបន្ទាប់ កញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចក្រសួង មហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់ និងវែកមុខរកអ្នកទម្លាយរូបទាំងនេះ មកផ្តន្ទាទោសតាមច្បាប់។
ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើ ការងារ ក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សារ របស់នាង ជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។ប៉ុន្តែ ជាការឆ្លើយតប អតីតសង្សាររបស់ កញ្ញា វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានថា រូបភាពអាក្រាតកាយ កញ្ញា វ៉ាន់ នីឡា មិនជាប់ពាក់ព័ន្ធនឹងរូបលោកនោះទេ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី