(ភ្នំពេញ)៖ MVបទ«នឹកបង៥០%ផង» ដែលបកស្រាយ ដោយពិធីកររូប សង្ហាសំដីផ្អែម ទីណា ហៅ ពៅ ពេជ្រ បន្ទាប់ពីបានចេញជា MV កាលពីសប្តាហ៍មុន ហើយមានកាគាំទ្រយ៉ាងច្រើនសម្បើម ពីសំណាក់អ្នកគាំទ្រ និង Fans របស់ខ្លូន នៅក្នុង Page របស់លោក ពៅ ពេជ្រ ផ្ទាល់តែម្តង នៅព្រឹកនេះ MVបទ«គេនឹកខ្លូនឯង១០០%» ដែលច្រៀងដោយ កញ្ញា កូកូ បានតបទៅកាន់ ពៅ ពេជ្រ វិញ យ៉ាងពីរោះរណ្តំចិត្ត រួមផ្សំជាមួយនឹងការសម្តែង ប្រកបដោយទេពកោសល្យ របស់គេទាំងពីរ បង្ហាញពីអារម្មណ៍ក្តុកក្តួល មើលហើយចង់ស្រក់ទឹកភ្នែក ដោយសារស្នេហា របស់ពួកគេទាំងពីរនាក់ ត្រូវបានរារាំង ដោយឪពុក ហើយបានបង្ខំឲ្យពួកគេបែកគ្នា ក្នុងគ្រាដែលកំពុងស្រឡាញ់ ពេញបេះដូង។
ហេតុអ្វីស្នេហាមួយនេះ មិនបានសមបំណង ? តើគូស្នេហាមួយគូនេះ នឹងទៅជាយ៉ាងណា?
គួររំឭកផងដែរថា លោក ទីណា ហៅ ពៅ ពេជ្រ បានធ្លាប់បានប្រាប់ឲ្យដឹងថា បទ«នឹកបង ៥០%» នេះ គ្រាន់តែជាការសាកល្បង សំរាប់អ្នកគាំទ្ររូបលោកតែ ប៉ុណ្ណោះ សំរាប់សាច់រឿងកំសត់ នៅលើបទមួយទៀត នោះគឺបទ «គេនឹកខ្លូនឯង១០០%» ដែលច្រៀងដោយ កញ្ញា កូកូ ជាការសរសេរចម្រៀងផ្ទាល់ដៃ របស់ លោក និង កូកូផងដែរ។
លោក ពៅ ពេជ្រ និងកញ្ញា កូកូ សូមថ្លែងអំណរគុណដល់ ក្រុមការងារ ទាំងអស់ ដែលបានជួយផលិត ជាពិសេស លោក ពៅ នេត្រា នៅក្នុងផលិតកម្ម Netra Production សង្ឃឹមថា បទចម្រៀងទាំងពីរបទនេះ និងមានការគាំទ្រច្រើន ពីទស្សនិកជន ដើម្បីជាកំលាំងចិត្ត សំរាប់រូបលោកផ្ទាល់ និង កញ្ញា កូកូ ក្នុងការធ្វើចម្រៀងជាថ្មី ជាបន្តទៅទៀត។
ពេលមានសំណួរថា តើបច្ចុប្បន្ន លោក ពៅ ពេជ្រ និងកញ្ញា កូកូ មានបានចុះកុត្រា នៅផលិតកម្មណា ហើយឬនៅ ? លោក ពៅ ពេជ្រ ផ្ទុះសំណើច ហើយក៏និយាយថា លោកនៅមិនទាន់ហ៊ានគិតដល់ ចូលផលិតកម្មទេ ព្រោះសមត្ថភាព នៅមានកំរិតណា មួយការធ្វើនេះគឺចេញពីកាចូលចិត្ត និងស្រលាញ់សិល្បៈ តែបើមានកាគាំទ្រ ហើយមានឱកាស អាចនឹងពិភាក្សាបាន។ ចំណែកកញ្ញាកូកូ កំពុងតែរវល់នៅការថតបទថ្មី មិនទាន់មានចម្លើយ នៅពេលនេះទេ ។
សូមបញ្ជាក់ថា តារាចម្រៀងទាំងពីរដួងនេះ កំពុងតែមមាញឹកធ្វើបទចម្រៀងថ្មី ជាបន្តបន្ទាប់ ហើយក្នុងនោះ និងមានបទចម្រៀង Original ថែមទៀតផង ការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាកំលាំងចិត្តសំរាប់សិល្បៈគ្រប់រូប។
សូមទស្សនា វិដេអូ Full MV ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង