CamNews

តារា 

អេជេលីណា ជូលី ត្រៀមធ្វើការ វះកាត់សុដន់

ប៉េកាំង៖តារាសម្តែង ដែលមានឈ្មោះបោះសំឡេង មួយរូប ជនជាតិអាមេរិកកាំង អ្នកនាង អេជេ
លីណា ជូលី បានប្រកាសប្រាប់ ដល់អ្នកសារព័ត៌មានឲ្យដឹង កាលពីថ្ងៃអង្គារ ទី១៤ កន្លងទៅនេះ
ថានាងមានជំងឺ មហារីក សុដន់ ដែលត្រៀមធ្វើការវះកាត់យកសាច់ មហារីកចេញពីសុដន់ទាំងគូរ
បស់នាង ដោយដើមទ្រូងរបស់ នាង មានបម្រែបម្រួលហ្សែន BRCA1 ធ្វើឲ្យនាងប្រឈម និងហានិ
ភ័យជាខ្លាំង។

បើយោងតាម សារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣
ម្សិលមិញ នេះនាង អេនជេលីណា ជូលី បានប្រាប់ឲ្យដឹងថា “វេជ្ជបណ្ឌិតរបស់ខ្ញុំ បានធ្វើការវាយ
តម្លៃថាសុដន់ របស់ខ្ញុំមាន បញ្ហាមានហានិភ័យខ្ពស់ ខ្លាំងរហូតដល់ ៨៧ភាគរយ ហើយក្នុងនោះ
៥០ភាគរយ ខ្ញុំមានជំងឺ មហារីកសុដន់ ទោះបីជាយ៉ាងណា ស្ថានភាពជំងឺរបស់ខ្ញុំ មានភាពខុសប្លែក
ពីករណី របស់ស្ត្រីផ្សេងៗទៀត”។

អ្នកស្រី បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីអ្នកស្រីដឹងថា មានបញ្ហានេះកើតឡើង ចំពោះអ្នកស្រី
ភ្លាម នោះ អ្នកស្រីក៏បានសម្រេចចិត្ត ធ្វើការវះកាត់បង្រួមសុដន់ឲ្យតូច តាមដែលអាចធ្វើទៅបាន។
ហើយរឿងដែលអ្នកស្រី សម្រេចចិត្ត ធ្វើការវះកាត់ដើមទ្រូង ដើម្បីបង្ការ ទុកជាមុនជៀសវាង កុំឲ្យ
មាន បញ្ហាអ្វីធ្ងន់ធ្ងរជាងនេះ។ នៅក្នុង នោះដែរ អ្នកស្រី ជូលី បានបានលើកឡើងផងដែរថា អ្នក
ម្តាយរបស់នាងបានស្លាប់ ដោយសារជំងឺនេះ កាលពី អំឡុងឆ្នាំ២០០៧ ដោយម្តាយអ្នកនាង មាន
អាយុត្រឹមតែ ៥៦ឆ្នាំប៉ុណ្ណោះ។

តារាសម្តែងហូលីវូដរូបនេះ ក៏បានផ្ញើសារក្រើនរំលឹក ទៅដល់ស្ត្រី នៅលើពិភពលោកទាំងអស់ មុន
ពេល ដែលធ្វើ អ្វីមួយត្រូវមានការប្រុងប្រយ័ត្ន និងទទួលព័ត៌មានឲ្យបានច្បាស់ជាមុនសិន។

គួររំលឹកផងដែរថានៅក្នុង ខែមេសាឆ្នាំ២០១២នេះ អ្នកនាង អេនជេលីណា ជូលី និងស្វាមីបាន ប្រ
កាសថាពួក នាងពេល នេះមានកូន៦នាក់ ជាមួយគ្នា៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: jolie entertainment star