CamNews

ព័ត៌មានអន្តរជាតិ 

អាថ៍កំបាំង បាត់ខ្លួន យន្តហោះ ម៉ាឡេស៊ី ៖ លេចមុខ អ្នកធ្វើដំណើរ លើយន្តហោះបាត់ខ្លួន ទាំង ១៤ ជនជាតិ

ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ រយៈពេល ១១ មកថ្ងៃមកហើយ ចាប់តាំងពីយន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ខណៈពេលអ្នក ស៊ើបអង្កេត ពិតជា គ្មានតម្រុយណាមួយ អាចបញ្ជាក់ច្បាស់ ពីជោគវាសនា អ្នកធ្វើដំណើរ ក៏ដូចជា អ្នកបម្រើការលើ យន្តហោះនោះនៅឡើយទេ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌ មានបរទេស ស្កាយ ។

គួររំឭកផងដែរថា មកទល់នឹងខណៈ អត្តសញ្ញាណ អ្នកធ្វើដំណើរ លើយន្តហោះទាំង ២៣៩ នាក់ នោះត្រូវបានមន្រ្តីផ្លូវការ បញ្ជាក់ច្បាស់ នៅលើទំព័រ អាកាសចរណ៍ផ្លូវការរបស់ខ្លួនហើយ ខណៈ រូបភាពមួយសន្លឹកខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីក្រុមអ្នកដំណើរមួយចំនួន តាំងនាម អោយអ្នកធ្វើដំណើរទាំងអស់ មានសញ្ជាតិ ដល់ទៅ ១៤ ជនជាតិ ដោយនៅក្នុងនោះ ១៥៣ នាក់ គឺជាជនជាតិចិន ។ 

លើសពីនេះ ប្រភពបន្តថា ក្រៅអំពីជនជាតិចិន ក្នុងនោះ រួមមានជនជាតិ មួយចំនួនផ្សេងៗទៀត ដូចជា ៖ អាមេរិក កាណាដា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អូស្រ្តាលី ឥណ្ឌា បារាំង ញូសេឡេន អ៊ុយក្រែន រុស្ស៊ី តៃវ៉ាន់ និង ហូឡង់ជាដើម ដោយនៅក្នុងនោះ អ្នកដំណើរ ក្មេងជាងគេបំផុត មានវ័យទើបតែ ២ ឆ្នាំខណៈអ្នកដំណើរ មានវ័យចាស់ជាងគេបំផុត មានវ័យ ៧៨ ឆ្នាំ ស្របពេលដែល ៧ នាក់ អ្នកធ្វើ ដំណើរផ្សេងទៀត ជាក្មេងៗតូចៗនៅឡើយ ។ 

មិនត្រឹមតែបានបញ្ជាក់ ពីអាយុ ក៏ដូចជា ជនជាតិ តែប៉ុណ្ណោះទេ តែបើតាមសេចក្តីរាយការណ៍ ក៏ បានបញ្ជាក់អោយដឹង ពីអាជីព របស់ពួកគេ ជារួមផងដែរ រួមមានដូចជា ៖ ដើរតួជំនួស តារាល្បី វិស្វករ វិចិត្រករ សិស្សនិស្សិត ភ្ញៀវទេសចរ គូស្នេហ៍ក្រេបទឹកឃ្មុំជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States