កាលពីម្សិលមិញនេះ ការប្រលងបវរកញ្ញាអាមេរិចឆ្នាំ ២០១៤ វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើង
នៅឯ Atlantic រដ្ឋ New Jersey សហរដ្ឋអាមេរិច ហើយការប្រកួតផ្តាច់ព្រ័ត្រនេះ ក៏ត្រូវបានគេ
ផ្សាយបន្តផ្ទាល់ក្នុងទូរទស្សន៍ ជាច្រើនប៉ុស្តន៍ផងដែរ ។
កញ្ញាដែលបានជាប់ជ័យលាភីនោះ មានឈ្មោះថា Nina Davuluri ដែលជាបេក្ខនារីមកពីទីក្រុង
New York ។ Nina គឺជាកូនកាត់ឥណ្ឌា មានអាយុ ២៤ ឆ្នាំហើយ ដែលទទួលបានជ័យជំនះជា
កញ្ញាដែលស្អាតដាច់គេ ។ Nina ទទួលបានប្រាក់រង្វាន់ដល់ទៅ ៥ ម៉ឺនដុល្លារ រួមជាមួយនិងការ
ឧបត្ថម្ភអាហារូបករណ៍ដ៏ខ្ពស់មួយផងដែរ ។ Nina បានឆក់យកបេះដូងគណៈកម្មការបាន ដោយ
សមត្ថភាពរាំរបាំឥណ្ឌា ជាមួយនិងគោលបំណងចង់ធ្វើជា គ្រូពេទ្យស្រីក្នុងថ្ងៃអនាគតទៀតផង ។
ជាមួយនិងសំនួរ ចំណេះដឹងទូទៅផ្សេងទៀត Nina ឆ្លើយបានយ៉ាងល្អ ដែលធ្វើអោយទស្សនិកជន
និយាយថា ជ័យលាភីនេះ ពិតជាសមនិងនាងមែន ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ
ដែលមានបវរកញ្ញាកាត់ឥណ្ឌា ជាប់ជាជ័យលាភីលេខ ១ ក្នុងប្រវត្តិសាស្ត្រអាមេរិច ៕
ដោយ ៖ លីលី
ប្រភព ៖ k14