បន្ទាប់ពីការប្រលង បវរកញ្ញាកូរ៉េ ២០១៣ បានបញ្ចប់ទៅ ខាងសារព័តមាន Daily Mail បាន
ចុះផ្សាយអត្ថបទមួយ ដែលចោទជាសំណួរមួយថា តើបវរកញ្ញាទាំងនោះ ពិតជាស្អាតដោយ
ធម្មជាតិមែនឬ ?
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០០ Kim Sa Rang ជានារីមានទេពកោសល្យ ដែលមកដល់ពេលនេះ
នាងបាន ក្លាយជាតារាសំដែង យ៉ាងល្អប៉ុន្តែនាង ត្រូវបានគេសង្ស័យថា បានកែសម្ភស្សមុន
ពេលនាង ចូលប្រកួតបវរកញ្ញា ព្រោះតែរូបថតនាង កាលពីអតីតកាល ខុសគ្នាពីពេលនេះ
ខ្លាំងពេក ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៦ Honey Lee មានសម្រស់ដ៏ស្រស់ស្អាត ដែលទទួលបានចំណាត់
ថ្នាក់លេខ ៤ ប្រចាំបវរកញ្ញាចក្រវាឡ ។ តែនាងក៏ត្រូវបានគេសង្ស័យ ថាបានកែសម្ភស្សដូច
គ្នា ក៏ដោយសារតែរូបថត ពីអតីតកាលរបស់នាង ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៧ Ji Seon Lee ត្រូវគេសង្ស័យថា បានកែច្រមុះ ដោយសិស្សផ្នែកកែ
សម្ភស្សម្នាក់ ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៨ Seon Nari ត្រូវបានមហាជន និយាយថា នាងមិនសាកសមនឹងជាប់
ចំណាត់ថ្នាក់លេខ ១ នោះទេ ។ ក្រោយមកនាងក៏បកស្រាយថា សម្រស់នាងគ្មានបញ្ហាទេ គឺ
គ្រាន់តែនាង មិនសូវស៊ីកំាម៉េរា ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១០ Jeong Sora មានកំពស់ ១ម៉ែត៧១ អាចនិយាយបាន ៣ ភាសាបាន
យ៉ាងល្អ តែស្នាមញញឹមរបស់នាង ក៏ត្រូវបានគេសង្ស័យថា ធ្វើការកែសម្ភស្សដែរ ព្រោះតែការ
ថ្ពាល់របស់ នាងនៅពេលញញឹម មានលក្ខណះមិនប្រក្រតី ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១២ Kim Yu Mi បន្ទាប់ពីបានឈ្មោះតំណែង បវរកញ្ញារួចមក រូបថតរបស់
នាងកាលនៅសាលា ត្រូវបានគេបង្ហោះចូលអ៊ីនធើណេត ធ្វើអោយគេសង្ស័យ រហូតដល់នាង
ចេញមកនិយាយថា នាងពិតជាធ្លាប់បាន កែសម្ភស្សមែន ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១៣ ជាបវរកញ្ញា ដែលទើបតែជាប់តំណែងថ្មី ក៏ត្រូវគេសង្ស័យថានាងបាន
កែសម្ភស្សដែរ ព្រោះតែរូបថត ពីអតីតកាលរបស់នាង ពិតជាខុសគ្នាស្រលះជាមួយនាង ថ្ងៃនេះ ៕
ដោយ ៖ លីលី
ប្រភព ៖ k14