ភាគច្រើនតារាម៉ូដែលក្មេងៗ ដែលមិនសូវមានមុខ ក្នុងឆាកសិល្បៈកំរនឹងបានល្បីណាស់
គឺទាល់តែពួកគេមានចំនុចពិសេសអ្វីម្យ៉ាង ។ ថ្មីៗនេះមាននារីវ័យក្មេងម្នាក់ ដែលជាតារាម៉ូ
ដែលទើបតែចាប់ពន្លកថ្មី ម្នាក់របស់ចិន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ថ្មីៗនេះនៅគេហទំព័រ Sina របស់ចិនត្រូវបានគេចាប់អារម្មណ៍ថា មាននារីវ័យក្មេងម្នាក់មាន
សម្រស់ដ៏ស្រស់ស្អាតគួរអោយស្រឡាញ់ ។ តែនៅពេលដែលគេចូលទៅមើលរូបថតនាង
ផ្សេងៗទៀតឃើញថា នាងមានមុខស្រដៀងនឹងតារាល្បីម្នាក់គឺ Yang Mi ដែលជាតារាសំដែង
ដ៏ល្បី ។ នារីម្នាក់នោះមានឈ្មោះថា Chen Da Ting ដែលមិនត្រូវបានគេដឹងពីអាយុទេតែ
ត្រូវបានគេដឹងថា ទើបតែប្រលូកចូលវិស័យបង្ហាញម៉ូត ។
ដោយសារតែនាង មានមុខមាត់ដូចទៅនឹង Yang Mii ដល់ទៅ ៩៥% ធ្វើអោយទស្សនិកជន
ចាប់ផ្តើមគិតនិងវាយតំលៃថា Chen Da Ting ច្បាស់ជាបានទៅវះកាត់កែសម្ភស្សអោយដូច
ទៅនឹងតារាល្បី Yang Mi ជាមិនខាន ។ យ៉ាងណាមិញយើងមិនទាន់ដឹងច្បាស់ឡើយ តែ
ទស្សនិកជន អាចទស្សនារូបថតរបស់នាង នៅខាងក្រោមនេះ ៕