CamNews

តារា 

នាង Mint ទម្លាយអត្តចរិកមិត្តភក្តិក្នុងថ្ងៃភ្ជាប់ពាក្យ ជាមួយកូនប្រុសមហាសេដ្ឋី

កំសាន្ត ៖ កាលពីព្រឹកថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ ២០១៧ នេះ តារាសម្តែងស្រីលំដាប់ជួរមុខគឺ នាង Margie Rasri បានភ្ជាប់ពាក្យជាមួយនិងមិត្តប្រុសរបស់នាង ដែលជាកូនប្រុសមហាសេដ្ឋីម្នាក់នៅក្នុងប្រទេសថៃ គឺលោក Pok Chirathivat ។ ហើយក​ម្មវិធីប្រារព្ធធ្វើឡើងនៅឯ Centara Grand Bangkok Convention Centre ទីក្រុងបាំងកក ប្រទេសថៃ ។ នៅក្នុងកម្មវិធីភ្ជាប់ពាក្យនោះគឺសុទ្ធសឹងតែជាស្រីស្អាត និងជាតារាស្រីល្បីឈ្មោះនៅក្នុងប្រទេសថៃតែម្តង ។ 

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីដែលបានចូលរួម កាលពីព្រឹកថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ ២០១៧ នោះគឺមានដូចជានាង Mint Chalida, Yaya Urassaya, Kimmy Kimberley, Ploy Chidjun, Rita Sririta, Maprang Virakarn និងនាង Pang Chanida ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនឹងអារម្មណ៍របស់នាង Mint Chalida ដែលជាមិត្តជិតដិតរបស់នាង Margie Rasri បានទម្លាយប្រាប់អ្នកកាសែតអំពីអត្តចរិករបស់តារាស្រីរូបនេះ ។ 

តួស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" បានប្រាប់ទៅអ្នកកាសែតថា ថ្ងៃដំបូងដែលបានជួបជាមួយនឹង Margie Rasri នាងគឺជាតារាល្បីម្នាក់ដែលមិនចេះប្រកាន់ខ្លួន ហើយដើរមកនិយាយជាមួយ Mint ទាំងដែលនាងមិនទាន់មានឈ្មោះល្បីដូចសព្វថ្ងៃនេះ ។ 

នាងគឺជាមនុស្សរួសរាយ ។ ហើយនៅពេលដែលខ្ញុំទៅ Hua Hin ដើម្បីថតរឿងជាលើកដំបូង ខ្ញុំគ្រាន់ជាមនុស្សម្នាក់ដែលមិនទាន់មានបទពិសោធន៍ក្នុងវិស័យសិល្បៈ ថែមទាំងគ្មានមិត្តជាតារាល្បីណាម្នាក់ទេ ។ មានពេលមួយ ខ្ញុំដើរទៅហែលទឹកតែម្នាក់ឯង បន្ទាប់មក Margie Rasri បានហៅខ្ញុំទៅជាមួយនាង ប៉ុន្តែខ្ញុំគ្មានឈុតហែលទឹក ពេលនេះនាងក៏ជូនខ្ញុំទៅទិញទៀត ។ ខ្ញុំមិននឹកស្មានទេថា នាងមិនចេះប្រកាន់ខ្លួន ហើយថែមទាំងជាមនុស្សចិត្តល្អទៀត ។ នាង Mint Chalida បន្ថែម ។ 

ចុងក្រោយក៏សូមជូនពរអោយជីវីតគូរបស់ លោក Pok Chirathivat និងនាង Margie Rasri  ជួបតែរឿងល្អៗនិងពោលពេញទៅដោយសុភមង្គលទៅចុះ ៕

-ចុចអាន ៖ ទិដ្ឋភាពខ្លះៗនិងកូនកំដរស្រីស្អាតៗជាង ១០ ដួង ក្នុងថ្ងៃភ្ជាប់ពាក្យនាង Margie ជាមួយកូនប្រុសមហាសេដ្ឋី

-ចុចអាន​ ៖ ថ្ងៃភ្ជាប់ពាក្យមិត្តបណ្តូលចិត្ត តារាល្បីទាំងពីរដួង នាង Kimberly និង Yaya គ្រោងឈុតកូនកំដរស្អាតណាស់

នាង Mint Chalida និង នាង Margie Rasri 




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mint Chalida Margie Rasri