CamNews

តារា 

នាង Nicki Minaj បដិសេធប្រគល់ខ្លួនឲ្យ Drake និង Lil Wayne ជាថ្នូរនឹងការចេញបទថ្មី

អាមេរិក៖ នាង Nicki Minaj ដែលមានរាងស្អាត និងកំប៉ះគូថ ដូចជាក្អមនោះ ត្រូវបានបដិសេធថា នាងមិនមាន ទំនាក់ទំនង អ្វីឲ្យលើសលប់ ជាមួយនឹងលោក Drake និង Lil Wayne ដែលសុទ្ធតែជាតារា rap នោះទេ ។ Nicki Minaj ត្រូវបានគេ ចោទប្រកាន់ថា ដើម្បីចេញនូវបទចម្រៀងថ្មី នាងបានចំណាយខ្លួនប្រាណរួមរ័ក ជាមួយនឹង លោកDrakeនិង Lil Wayne ដែលជាតារាចម្រៀងវ័យក្មេង រកលុយបានច្រើនជាងគេ ក្នុងពិភពសិល្បៈ ។

ព័ត៌មានមួយនេះធ្វើឲ្យ តារាស្រីចាយរាង Nicki Minaj បានធ្វើការតបតភ្លាមៗ កាលពីថ្ងៃអង្គារនេះថា នាងសុំធ្វើការបដិសេធទំាងស្រុង ចំពោះការដែលនិយាយ បែបនេះ កុំថាឡើយលោក Drake និង Lil Wayne សូម្បីតែ Chris Brown ដែលនាងបានច្រៀង ជាមួយក៏នាងមិនធ្លាប់ មានការទំនាក់ទំនងឲ្យស៊ីជម្រៅ ទៅលើបញ្ហាផ្លូវភេទនេះឡើយ ។

ដោយឡែក ងាកមកកាន់ការងារសិល្បៈ របស់ Nicki Minaj វិញ យើងឃើញថា បទចម្រៀង Bang Bang ដែលនាងច្រៀង ជាមួយនឹង Jessie J និង Ariana Grande គឺកំពុងតែទទួលបានការ គំាទ្រយ៉ាងខ្លំាង សម្រាប់ប្រិយមិត្តអ្នកស្តាប់ នៅសហរដ្ឋអាមេរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Nicki Minaj Lil wayne Drake