ថៃ ៖ យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា រឿងភាគថ្មីមួយដែលមានចំណងជើងថា "Khun Ying Jom Kaen" ដែលសម្តែងដោយនាង Toey Jarinporn នឹងត្រូវបានពន្យារពេលថត ។
មិត្តស្រីរបស់លោក Alek teeradetch បានបង្ហើបប្រាប់អ្នកកាសែតថា មូលហេតុដែលរូបនាងត្រូវពន្យារពេលថត មិនមែនដោយសារតែមមាញឹកអ្វីនោះទេ ប៉ុន្តែអ្នកដឹកនាំនិយាយថា នៅឈុតខ្លះៗត្រូវបានផ្លាស់ប្តូរ អោយមានភាពប្រសើរជាងមុន ។
តារាស្រីកើតឆ្នាំ ១៩៩០ រូបនេះ បន្ថែមទៀតថា នាងជឿជាក់ទៅលើ Earn Nitipat និង Mae Koy ដែលជាអ្នកដឹកនាំនិងនិពន្ធរឿងនេះ ហើយនឹងមិនធ្វើឲ្យទស្សនិកជនដែលរង់ចាំទស្សនាខកបំណងចំពោះរឿងនេះឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar