នារីម្នាក់នៅអេហ្ស៊ីប មានទម្ងន់ ៥០១គីឡូក្រាម ត្រូវបានគេចាត់ទុកជាស្ដ្រីដែលធាត់បំផុតក្នុងពិភព
លោក។
Iman Ahmad Abdulati អាយុ ៣៦ឆ្នាំ រស់នៅក្នុងតំបន់ Alexandria ភាគខាងជើងអេហ្ស៊ីប មិនបាន
ចេញពីផ្ទះក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ព្រោះតែបញ្ហាទម្ងន់រាងកាយ។
Iman Ahmad Abdulati បច្ចុប្បន្ន រស់នៅជាមួយបងស្រី និងមា្ដយ។ អ្នកផ្ទះរបស់ Iman យល់ថា នាង
Iman មានជម្ងឺដាច់សរសៃឈាមខួរក្បាលកាលពីមានអាយុ ១១ឆ្នាំ បណ្ដាលឱ្យនាងត្រូវដេកលើគ្រែ
រហូត ដូច្នេះហើយក៏នាំឱ្យនាងត្រូវធាត់ឡើងៗ។
Iman មិនអាចដើរម្នាក់ឯង ហើយនាងត្រូវការជំនួយ ពេលបត់ជើងម្ដងៗ។ បន្ទាប់ពីបានឃើញការ
ប្រឹងប្រែងដោយអស់សង្ឃឹមដើម្បីទប់ទល់នឹងជម្ងឺធាត់ បងស្រីរបស់ Iman ឈ្មោះ Chaymaa 'Ahmad
Abdulati បានអំពាវនាវសុំជំនួយពីសប្បុរសជននៅលើបណ្ដាញសង្គម។
យោងតាមទំព័រ El Arabiya នាង Iman កើតមកមានទម្ងន់ ៥គីឡូក្រាម។ នាងត្រូវបានក្រុមគ្រូពេទ្យ
ពិនិត្យឃើញថា កើតជម្ងឺ “មនុស្សដំរី” ជាជម្ងឺមួយដែលធ្វើឱ្យដៃ និងជើងធំជាងធម្មតា។
អ្នកផ្ទះរបស់ Iman ឱ្យដឹងថា ក្រុមគ្រូពេទ្យប្រាប់ថា បញ្ហារបស់នាងអាចជាលទ្ធផលនៃការរក្សាជាតិទឹក
ច្រើនហួសនៅក្នុងរាងកាយ។ គេខ្លាចក្រែងថា Iman នឹងត្រូវស្លាប់ បើសិនមិនយកទៅកាន់មន្ទីរពេទ្យ
ដើម្បីធ្វើការវះកាត់ទាន់ពេលវេលា។
ដោយសារតែមិនអាចដើរដោយខ្លួនឯងបាន ស្ដ្រីវ័យ ៣៦ឆ្នាំរូបនេះ ក៏មិនដែលបានទៅរៀននោះដែរ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail