ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាសន្តិសុខ ប្រចាំសណ្ឋាគារ ដ៏ទំនើបមួយកន្លែង មានទីតាំង នៅឯ កោះទេសចរណ៍ ដ៏ល្បី បាលី ត្រូវបានរក អោយឃើញថា បានស្លាប់បាត់ បង់ជីវិត បន្ទាប់ ពីគាត់ ត្រូវបាន សម្លាប់ ដោយពស់ថ្លាន់ នៅឯខាងក្រៅ បរិវេណ សណ្ឋាគារ នេះបើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
បញ្ជាក់ ៖ រូបភាពនេះ គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ
លោកAgung Bawa ជាជំនួយការ អ្នកគ្រប់គ្រងសន្តិសុខ នៅឯសណ្ឋាគារ Bali Hyatt តំបន់ Sanur ប្រទេស ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ អោយដឹងថា បុរសដែលជា ជនរងគ្រោះ បានប្រទះឃើញ ពស់មួយក្បាល នោះ នៅតាមផ្លូវ ។ កាលដែលបាន ឃើញយ៉ាងដូច្នេះហើយ បុរសជា ជនរងគ្រោះ មានវ័យ ៥៩ ឆ្នាំ ឈ្មោះ Ambar Arianto Mulyo បានស្ទុះទៅចាប់វា បានសម្រេច ដោយចាប់ក្បាល នឹងកន្ទុយ តែដឹងអីថា ដោយ សារតែ មានការវាយបក ក៏ដូចជា វាយប្រហារ ត្រលប់មកវិញ ពស់នោះ រឹត ក របស់គាត់ យ៉ាងខ្លាំង មុន នឹងវារ គេចចូល ទៅក្នុង គុម្ពព្រៃ ។
ភ្លាមៗនោះ បើទោះ ជាមានកិច្ចអន្តរាគមន៍ ជួយជនរងគ្រោះ ពីអ្នករួមការងារ យ៉ាងណាក៏ដោយចុះ តែគាត់ បានស្លាប់ បាត់បង់ជីវិត បាត់ទៅហើយ ដោយសារតែ ថប់ដង្ហើម ជាខ្លាំង ។ ដោយឡែក អាជ្ញាធរ ប្រចាំ តំបន់ចេញ សេចក្តី ប្រកាសព្រមាន អោយប្រជាពលរដ្ឋ ក្នុងតំបន់ មានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ខណៈពស់ មួយក្បាលនេះ នៅតែ បន្តរត់រួចខ្លួន នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ