អាមេរិក៖ អតីតគូស្នេហ៍របស់ Selena Gomez បានចូលរួមប្រជែងក្នុងកម្មវិធីតារា iHeartRadio Music Awards ហើយអ្នកគាំទ្រកំពុងសម្លឹងឃើញថា Justin Bieber មើលទៅមិនសប្បាយចិត្តដែលខ្លួនឈ្នះ The Weeknd គូស្នេហ៍របស់អតីតមិត្តស្រី តែលទ្ធផលមិនត្រូវបានប្រកាសទេកំឡុងពេលផ្សាយផ្ទាល់។
iHeartRadio Music Awards ប្រារព្ធឡើងកាលពីថ្ងៃទី៥ ខែមីនា កន្លងទៅនេះ ដែលប្រភពមួយទម្លាយថា iHeartRadio Music Awards ជាកម្មវិធីសំខាន់សម្រាប់តារាចម្រៀង Justin ហើយគេក៏បានឈ្នះគូប្រជែងដោយ សារអ្នកគាំទ្រចាត់ទុកថាជាតារាដែលមានមើលទៅជាតារាប្រុសដែលមាន ភាពរ៉ូមែនទិកជាង The Weeknd ទើបត្រូវបានឈ្នះក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។
ចំពោះការសម្តែងនៅក្នុងកម្មវិធី iHeartRadio Music Awards តារាចម្រៀងវ័យក្មេង Justin បានច្រៀងបទ Love Yourself ដែលនិពន្ធដោយមិត្តរបស់គាត់ Ed Sheeran ហើយក៏ទទួលបានលទ្ធផលនឹកស្មានមិនដល់ថាជាតារាប្រុសដ៏មានមន្តស្នេហ៍ច្រើនជាងគូស្នេហ៍ថ្មីរបស់ Selena Gomez៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង