CamNews

តារា 

លេងសើចម៉េចបាន!! ចែ Mint បង្កើតមុខជំនួញថ្មី ជាលក់ការ៉េម ជាមួយនិងសង្សារ

តារាថៃ ៖ តារាស្រីរូបស្រស់ នាង Chalida Vijitvongthong ហៅ Mint បានធ្វើឲ្យប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីបានបើកមុខជំនួញថ្មីជាមួយនិង មិត្តប្រុសជាទីស្រលាញ់របស់នាង ។

ក្រៅពីការសម្តែង និងថតពាណិជ្ជកម្មផ្សេងៗ តារាស្រីរូបនេះក៍បានបើកជំនួញថ្មីមួយទៀត ជាលក់ការ៉េម ជាមួយនិងសង្សារ ហើយក៏លក់ដាច់បានគួរសមដែរ ។ នាង Mint បានដាក់ឈ្មោះការ៉េមនោះថា​ Minito ដែលជាការ៉េមប្រភេទ អុីតាលី និងមានរសជាតិឆ្ងាយមិនធម្មតាឡើយ ធ្វើឲ្យញុំម្តងហើយចង់ញុំម្តងទៀត ។ 

នាង Mint និងមិត្តប្រុសបានចេញមុខផ្សព្វផ្សាយការ៉េមរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែកញ្ញានេះ និងអំពាវនាវឲ្យប្រជាជនទាំងអស់ជួយគាំទ្រ និងលើកស្ទួយផលិតផលរបស់ខ្លួនឲ្យកាន់តែមានភាពល្បីល្បាយកាន់តែខ្លាំងថែមទៀតផង​ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chalida Vijitvongthong Mint