CamNews

តារា 

តារាចម្រៀង នាង Ock Joo Hyun លើក​បី​ពិ​ធីករ Yoo Hee Yeol នៅ​លើ​ឆាក​តន្រ្តី ធ្វើ​ឲ្យ​ទស្ស​និក​ជន​ស្រែក

(បរទេស)៖ តារាចម្រៀងស្រីដ៏ស្រស់សោភាម្នាក់ ប្រចាំកូរ៉េខាងត្បូង គឺនាង Ock Joo Hyun ដែលស្ថិតក្នុងក្រុមនារី Fin.K.L​ បានធ្វើឲ្យទស្សនិកជន ស្រែកហ៊ោសម្លឹងមើល​ស្ទើរមិនដាក់ភ្នែក ខណៈដែលពួកគេបានឃើញនាង ចាប់បីបុរសជាពិធីករស្រស់សង្ហា Yoo Hee Yeol ប្រៀបបាននឹងបីទារកម្នាក់។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅឯវេទិកាប្រគំតន្រ្តីមួយ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៨ ខែមករា កន្លងទៅនេះ ​នៅពេលនោះនាង Ock Joo Hyun និយាយថា នាងអាចលើកមនុស្ស ឬរបស់ដែលមានទំងន់ 176 pounds ឬ 80kg បានយ៉ាងងាយ ប៉ុន្តែពិធីករប្រុសរូបនេះ មិនជឿឡើយទើប Ock Joo Hyun សម្រេចចិត្តលើកបី Yoo Hee Yeol ដែលមានទំងន់ត្រឹមតែ 57kg ប៉ុណ្ណោះ នៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ លើឆាកតែម្តង។

ពិធីករប្រុសវ័យក្មេងបានផ្ទុះសំណើច ដោយគាត់មិនដឹងថា និយាយបែបណាទេ ពេលដែលតារាស្រីរូបនេះ ពិតជាហ៊ានលើកបីគាត់មែន រីឯនាង Ock Joo Hyun វិញនិយាយថា នេះជាលើក ទី១ហើយដែលនាងលើកបីបុរសម្នាក់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea Ock Joo Hyun