ព័ត៌មានកំសាន្ត ៖ លោក Mak Prin ដែលជាមិត្តប្រុសរបស់តារាស្រីល្បីឈ្មោះ កញ្ញា Kimberly បានចាកចេញពីប្រទេសថៃជាមួយក្រុមគ្រួសាររបស់លោក ដើម្បីធ្វើដំណើរកំសាន្តនៅឯប្រទេសអូស្រ្តាលី ហើយបានធ្វើឲ្យ កញ្ញា Kimberly មិនសប្បាយចិត្តក្រោយមិនបានទៅទីនោះជាមួយនឹងមិត្តប្រុសរបស់នាង ។
ហើយមិនត្រឹមតែប៉ុណ្ណោះទេ កាលពីពេលថ្មីៗនេះ Kimberly ថែមទាំងបានបង្ហោះសារមួយឃ្លា ទាំងមិនសប្បាយចិត្ត នៅលើគណនី instagram ក្រោយពីត្រូវមិត្តប្រុសទៅដើរកំសាន្ត ដោយគ្មានរូបនាង ខណៈពេលនាងកំពុងមមាញឹកនឹងការងារ ។
មូូលហេតុដែល កញ្ញា Kimberly មិនបានធ្វើដំណើរទៅប្រទេសអូស្រ្តាលីជាមួយមិត្តប្រុស និងក្រុមគ្រួសារខាងប្រុសដោយសារតែនាង កំពុងតែមានការមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការថតពាណិជ្ជកម្ម និងការមមាញឹកជាច្រើនជាមួយនឹងការងារសិល្បះ ទើបបណ្តាលឲ្យមានការខកខាន ជាមួយនឹងដំណើរកំសាន្តដ៏អស្ចារ្យមួយនេះ ។
ប៉ុន្តែមិនថ្វីឡើយ ព្រោះទោះបីជាយ៉ាងណាក៏ដោយចុះ ក៍លោក Mak Prin និង តារាស្រី Kimberly នៅតែឆ្លៀតឱកាសណាមួយ ដើម្បីណាត់ជួបគ្នាដើម្បីឲ្យមានភាពស្និតស្នាល និងបង្កើតនូវភាពរឹងមាំ រវាងទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃដដែល ៕
-ចុចអាន ៖ ស្ទាយមួយកំផ្លេរ របស់តារាស្រីកំពុងល្បីឈ្មោះ Kimberly ទៅដើរលេងជាមួយសង្សារនេះ ឡើងកប់ម៉ង
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook