ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ សួស វីហ្សា ដែលទើបហក់ ចូលទ្រនំហង្សមាសថ្មីៗ បាន
ចេញបទភ្លាមៗ មិនឲ្យអ្នកគាំទ្រចំហ មាត់រង់ចាំយូរនោះឡើយ ខណៈដែលនាងកំពុង ទទួលមិន
ការគាំទ្រ ខ្លាំងមិនធម្មតាឡើយ ពីសំណាក់មហាជន ដែលនិយមស្ដាប់ចម្រៀងខ្មែរ ។ គ្រាន់តែចូល
ដល់ ហង្សមាសក្នុង រយៈពេលខ្លីសោះ សួស វីហ្សា ចេញបានដល់ទៅ៧ បទ សុទ្ធសឹងជា បទមនោ
សញ្ចេតនាពីរោះៗ បំបែកភាពស្ងប់ស្ងាត់ របស់នាងមួយរយៈមុន ដែលនាងច្រៀងនៅរ៉ុក ហើយ
ពេលនេះស្រីស្អាត សួស វីហ្សា កំពុងបណ្ដែតខ្លួនសន្សឹមៗ មកកាន់ទីកន្លែងមួយ ដែលនាងមិនធ្លាប់
ឈរ ។
កាលពីថ្ងៃសៅរ៍ តារាចម្រៀងស្រីស្រស់ទងវង សួស វីហ្សា បានឡើងច្រៀង នៅលើឆាកតន្រ្តី បាយ័ន
ក្នុងកម្មវិធី"តន្ត្រីយុរវ័យ" ជាមួយនឹងកំលោះកូនមួយ ហ្សូណូ ធ្វើឲ្យទស្សនិកជនទាំង កំពុងទស្សនានៅ
គេហដ្ឋាន និង ទស្សនិកជនដែល ទស្សនាផ្ទាល់ នៅស្ថានីយមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ
សួស វីហ្សា ពេលនេះស្រស់ស្អាត ហើយច្រៀងពីរោះ ជាងមុនខ្លាំងណាស់ ។
តែគួរឲ្យស្ដាយបន្តិច ដោយសារតែនាងមិនទាន់ បានបកស្រាយ ចម្រៀងដោយផ្ទាល់ នៅឡើយទេ
បែរជាចាក់ឌីស ហើយធ្វើមាត់ម្ហបៗ តាមទៅវិញ ថែមទាំងច្រៀងមិនទាន់ ពេលគេចាក់ស៊ីឌីទៀតផង
ធ្វើឲ្យទស្សនិកជនខ្លះ ចង់សើចនាងទៅវិញ ។ ទោះជាយ៉ាងណា សួស វីហ្សា នៅតែទទួលបានការ
គាំទ្រច្រើន ស្ទើមិនគួរឲ្យជឿ ស្របពេលដែល បទចម្រៀងរបស់នាង ត្រូវបានគេចាក់គ្រប់ទិសទី ។
ប្រសិនបើនាងមាន ក្បាច់រាំពិសេសទៀត នាងច្បាស់អាចកាច់បំបាក់ ទេព បូព្រឹក្ស ពេជ្រ សោភា និង
ឱក សុគន្ធកញ្ញា បានជាក់ជាមិនខាន។
បច្ចុប្បន្នបទចម្រៀងរបស់ សួស វីហ្សា កំពុងបានការ គាំទ្រខ្លាំងជាងគេ ហើយទទួលបានការសំណូម
ពរ យ៉ាងច្រើនតាមវិទ្យុ ។ តែនាងក៏ល្បីថា កំពុងតម្លើងឫកខ្ពស់ ឲ្យសមតាមកេរ្តី៍ឈ្មោះ នាងផងដែរ
ដែលមិនមែនជាប្រការល្អ សម្រាប់តារាហៀប នឹងល្បីឈ្មោះដូចជា នាងនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល