កាលពីពេលថ្មីៗនេះតារាចម្រៀង Pop នាង Rihanna បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ១.៧៥ លានដុល្លា
អាមេរិកដល់មន្ទីពេទ្យ Bridgetown's Queen Elizabeth ក្នុងទីក្រុង Barbados ដើម្បីទិញបរិក្ខារបន្ថែម
ហើយការបរិច្ចាគប្រាក់នេះគឺធ្វើឡើងក្នុងនាមលោកយាយរបស់នាងដែលបានលាចាកលោកទៅ
កាលពីខែឧសភា កន្លងទៅនេះ។
នេះគឺជាអ្វីដែលខ្ញុំចង់តបស្នងដល់ទីក្រុង Barbados វិញព្រោះទីក្រុងនេះគឺមានន័យណាស់សម្រាប់
ខ្ញុំ ជាពិសេសគឺមន្ទីពេទ្យនេះតែម្ដងដែលតែងតែជួយខ្ញុំ និងក្រុមគ្រួសារខ្ញុំរាល់បញ្ហា ហើយការបរិច្ចាក
ប្រាក់នេះគឺដើម្បីឱ្យមន្ទីរពេទ្យនេះបានរស់តទៅទៀត។
ក្រោយពេលបរិច្ចាកប្រាក់ មន្ទីរពេទ្យបានដាក់ឈ្មោះមណ្ឌលព្យាបាលជំងឺ មហារីក ថា Clara Braith
waite Centre for Oncology and Nuclear Medicine ដែលជាឈ្មោះឧទ្ទិសដល់លោកយាយរបស់
នាង Rihanna៕
ដោយ៖ ម៉ូកា
ប្រភពពី៖ USMAg