CamNews

តន្រ្តី 

បទថ្មីរបស់ Selena Gomez និយាយអំពី Justin Bieber? (មានវីដេអូ)

នេះគឺជាបទទី ៣ ហើយដែលជាបទ របស់តារាចំរៀងវ័យក្មេង Selena Gomez ដែលយកចេញ
Album " Star Dance " របស់នាង ។ បទថ្មីនេះមានចំណងជើងថា " Love Will Remember " ដែល
ធ្វើអោយទស្សនិកជនអ្នកស្តាប់មានអារម្មណ៍ថា បានសរសេរទាក់ទងនិងតារាចំរៀងប្រុស Justin
Bieber ។



នៅដើមក្បាលបទមួយនោះ យើងឮសំលេងទូរស័ព្ទសារជាសំលេង របស់មនុស្សប្រុសម្នាក់ ដែល
ស្រដៀងទៅនឹងសំលេងរបស់ Justin Bieber រៀបរាប់អំពីក្តីស្រឡាញ់របស់បុរសនោះ ទៅកាន់មិត្ត
ស្រីរបស់ខ្លួន ។ ហើយអ្វីដែលយើងបានដឹងទៀតនោះគឺ Selena បានរៀនពី Taylor Swift ក្នុងការ
សរសេរបទចំរៀងពី អតិតមិត្តប្រុស និង ស្នេហាបែកបាក់ ។ តោះយើងទៅទស្សនានិងស្តាប់ទាំង
អស់គ្នាទៅមើល ថាតើវាមានទាក់ទងនិង Justin Bieber យ៉ាងណាដែរទៅ ?

 


ដោយ ៖ លីលី
ប្រភព ៖ k14,youtube 


Tags: selena gomez justin bieber star singer new song new single