CamNews

តារា 

ព្រាប សុវត្ថិ លេចមុខ ក្នុង​កម្មវិធី​ស្រាបៀរ​សឹង្ហា ប្រៀប​បី​ដូច​ជា​តារា​បរទេស

ភ្នំពេញ៖ រយៈពេលមិនតិចឆ្នាំទេ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានដើរលើវិស័យចម្រៀង លោក
នៅតែរក្សាបានជា កំពូលតារាចម្រៀង ដែលស្ថិតក្នុងលំដាប់ខ្ពស់ដដែល។ ទោះជាមានតារាចម្រៀង
ប្រុសក្មេងៗ ស្រស់សង្ហា សំឡេងពីរោះ រះច្រើនយ៉ាងណា ក៏មិនអាចដណ្ដើម យកប្រជាប្រិយភាព
ពីកំពូលតារាចម្រៀង នេះបានដែរ ព្រោះលោកជាតារាចម្រៀងដែលមានសំឡេងល្អ រាងស្រស់សង្ហា
ពិសេសជាងនេះ គឺលោក មានក្បាច់រាំ មិនចាញ់តារាល្បីៗ បរទេសឡើយ ។ព្រាប សុវត្ថិ រាំបានល្អ
ហើយជាមនុស្សប្រុស ពេញលក្ខណៈ ដែលខុសពីតារាចម្រៀងប្រុស ខ្លះចំលងស្ទាយគេ ហើយរាំ
ស្រីមិនចំ ប្រុសមិនចំ ។

ក្នុងព្រឹត្តិការណ៍ ក្នុងការប្រគំតន្រ្តីរបស់ ស្រាបៀរសឹង្ហា រួមជាមួយការទស្សនា ការប្រកួតបាល់ទាត់
រវាងក្រុម Arsenal Vs Manchester United ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ នៅទីក្រុងកោះ
ពេជ្រ ស្ថិតក្នុងអាគារ D & E តារាចម្រៀង ព្រាប សុវត្ថិ ប្រៀបបាននឹង តារាចម្រៀងបរទេស ក្នុង
សម្លៀកបំពាក់ យ៉ាងថ្លៃថ្នូរ ពិសេសពេលលោកច្រៀងចប់ ត្រូវបានអមដោយ កងរក្សាសន្តិសុខ
មិនតិចជាង១០ នាក់ដើម្បីរក្សាសុវត្ថិភាព ជូនលោក ព្រោះអ្នកគាំទ្រលោកជាច្រើន បានចោមរោម
ខ្លាចមាន បញ្ហាមិនល្អកើតឡើង ដូចនេះអ្នករៀបចំកម្មវិធីក៏បានផ្ដល់ជាការ ការពារយ៉ាងកក់ក្ដៅ ជូន
លោកឲ្យសមនឹងភាពល្បីល្បាញរបស់លោក ។

ទស្សនារូបភាពរបស់តារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀងដ៏ទៃទៀត ក្នុងកម្មវិធីប្រគំតន្រ្តី របស់
ស្រាបៀរសឹង្ហា ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: preab sovath entertainment singer khmer star