CamNews

តារា 

កាកា បង្ហាញសារឈឺចាប់ ពេលប្រុសស្នេហ៍ បោះបង់ចោល

ភ្នំពេញ៖ ថ្មីៗនេះ នៅលើទំព័រ ទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែង ស្រី វ័យក្មេង កញ្ញា កាកា ត្រូវបានគេប្រទះឃើញ នាងសរសេរសារ បង្ហោះបង្កប់អត្ថន័យ ឈឺចាប់ ព្រោះតែស្នេហា ខណៈបុរសជាសង្សារ បានចាកចោលឆ្ងាយពីនាង ទុកឲ្យតារាស្រីរូបនេះ រស់ នៅឯកា តែម្នាក់ឯង។

ជាការកត់សម្គាល់ តារាសម្តែង កាកា ចាប់តាំងពីដាក់ខ្លួន ចូលប្រឡូកក្នុងអាជីពសិល្បៈ រហូត មកទល់ពេលនេះ នាងពុំដែលប្រកាស ឲ្យនរណាម្នាក់បានដឹងទេថា នាងមានម្ចាស់សំណព្វចិត្ត បើទោះបីជាកន្លងមក តែងមានព័ត៌មាន លេចឮពីការលួចសាងស្នេហ៍ស្ងាត់ៗ ទាំងបុរស ក្នុង ស្រុក និងក្រៅស្រុក ។ ប៉ុន្តែផ្ទុយពីនេះ ព័ត៌មានទាំងនោះ កាកា តែងបានបដិសេធន៍ និង ច្រាន ចោលភ្លាមៗ។
ថ្វីដ្បិតតែយ៉ាងនេះក្ដី តែថ្មីៗនេះនៅលើ Accoun ហ្វេសប៊ុក របស់កញ្ញា កាកា ត្រូវបានមិត្តអ្នក លេងហ្វេសប៊ុក ប្រទះឃើញ នាងបង្ហោះសារ បង្ហាញពីវិបត្តិផ្លូវចិត្ត ព្រោះរឿងស្នេហា ។ នាង សរសេរយ៉ាងខ្លីថា "គេទៅបាត់ហើយ... អ្វីដែល នៅជាមួយខ្ញុំចុងក្រោយ គឺមានតែរូបថត របស់ គេទេ...។ អ្នកណាមិន....ពេលដែលគ្មានបង...អ្នកណាមិនសើច ពេលខ្លួនឆ្កួត..!"។

តាមរយៈអត្ថន័យសារបង្កប់ ការឈឺចាប់ដេាយរឿងស្នេហាខាងលើពីសំណាក់កញ្ញាកាកា នេះ បានសម្តែងឱ្យឃើញថា បច្ចុប្បន្ននេះនាង កំពុងតែជូបបញ្ហារឿងប្រះឆា ស្នេហាខណៈបុរសជា គូរស្នេហ៍មិនយ ល់ចិត្តិ ព្រមទាំងចាក់ចេញ ទៅឆ្ងាយចោលនាងទៀតនោះ។

ជុំវិញការបញ្ចេញ សារឈឺចាប់ពី សំណាក់ កាកា ខាងលើនេះ គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដានេះ មិនទាន់ អាចសុំការ បកស្រាយបន្ថែមពីនាង បាន ដោយផ្ទាល់នៅឡើយទេ។ យ៉ាងណាមិញ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពីសំណាក់តារាសម្តែង កាកា នៅពេលក្រោយ ដើម្បីឲ្យមហាជន បាន ដឹងច្បាស់ ពីការ ពិត។

តារាសម្តែង កាកា មានឈ្មោះពិត ពេជ្រ ច័ន្ទម៉ូនីកា បានដាក់ខ្លួនចូលសម្តែងខ្សែភាពយន្ត ជា ច្រើនរឿងរួចមកហើយក្នុងនោះរឿងដែរ នាងសម្តែង គឺធ្លាប់ចាក់ផ្សាយ តាមរយៈ ស្ថានីយ ទូរទស្សន៍ ស៊ីធីអ៊ិន។ ម្យ៉ាងទៀតដោយសារមានទេពកោសល្យ និង សមត្ថភាពគ្រប់គ្រាន់ កញ្ញា កាកាក៏ត្រូវបានអ្នកនិពន្ធ និងដឹកនាំរឿង គឺលោកស្រី ពាន់ ភួងបុប្ផា បានពេញចិត្ត ជ្រើសរើស រូបនាង ឲ្យធ្វើជាតួឯក ក្នុងរឿង "កូនឥតខាន់ស្លា" នឹងបានជួយយិត យោងកេរ្តិ៍ឈ្មោះ របស់តារា ស្រី រូបនេះ ឲ្យលោតឡើងខ្ពស់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គួរឲ្យកត់សម្គាល់៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star singer actress kaka khmer star