កាលពីពេលថ្មីៗនេះ បុរសម្នាក់បានវាយបំបែកទ្វារចូល ក្នុងមជ្ឍមណ្ឌលពាណិជ្ជកម្មមួយនៅ Jaragua ភាគខាងត្បូងប្រទេសប្រស៊ីល។ បុរសម្នាក់នោះបានយកអាវយឺតពណ៌ខ្មៅចងក្បាល ដើម្បីកុំឲ្យគេស្គាល់អត្តសញ្ញាណ។ បន្ទាប់ពីលួចយកខោអាវ ដែលគេដាក់លក់បញ្ចុះតំលៃ បានមួយ ចំនួនធំហើយ រូបគេក៏បានសម្លឹងឃើញ រូបម៉ានីកាំង គ្មានក្បាលមួយបញ្ឃរក្បែរជញ្ជាំង ក៏មានបែក គំនិតធ្វើផ្តេសផ្តាស។
ដោយស្រមោលស្រមៃរូបម៉ានីកាំង ចេញទៅជាស្រីស្រស់ស្អាតម្នាក់គួរឲ្យ ស្រឡាញ់ បុរសម្នាក់ នោះ ក៏បានស្ទុះទៅឱប និងធ្វើរឿងអាសអាភាស ជាមួយរូបម៉ានីកាំងនោះ។
បន្ទាប់ពីរួចរាល់ហើយ រូបគេក៏បានប្រញាប់ប្រញាល់ លើកខោខ្លីឡើងវិញ ហើយក៏គេចខ្លួនចេញ ទៅបាត់ទៅ។ បុគ្គលិកសន្តិសុខ បន្ទាប់ពីធ្វើការពិនិត្យកាមេរ៉ាសុវត្ថិភាព ក៏បានប្រទះឃើញនូវ សកម្មភាពនេះ រួចក៏បានប្រាប់ទៅប៉ូលិស។ ក្រោយមក ចោរលួចឥវ៉ាន់ និងសិចជាមួយម៉ានីកាំង ម្នាក់នោះ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគេ បានវិលត្រឡប់មក មជ្ឍមណ្ឌលពាណិជ្ជកម្ម នេះម្តងទៀត៕
ប្រែសម្រួល៖ សិលា
ប្រភព៖ afamily