ព័ត៌មានកំសាន្ត ៖ ក្រោយរងនូវការរិះគន់ថា នាង Kimmy Kimberly ដែលជាតួឯកស្រីក្នុងរឿង "ហង្សបាក់ស្លាប" ហាក់មានមុខមាត់ចំណាស់ជាង លោក James jirayu ដែលជាតួឯកប្រុសក្នុងរឿងនោះបានធ្វើឲ្យ លោក Mark prin មានប្រតិកម្មភ្លាមតែម្តង ព្រោះប៉ះពាល់ដល់មនុស្សដែលខ្លួនស្រលាញ់ ។
ដោយយោងតាមការលើកឡើងតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា Mark prin មានអារម្មណ៍មិនពេញចិត្តហើយក៏ទ្រាំមិនបាននៅពេលដែលលឺអ្នកដទៃរិះគន់មិត្តស្រីរបស់ខ្លួនបែបនេះ ហើយបើសិនជាអាចលោកចង់ជួបនិងចង់ឲ្យអ្នកដែលរិះគន់ចេញមុខមកអធិប្បាយដោយផ្ទាល់ចំពោះមុខលោក ។
រាល់ពាក្យសម្តីទាំងនេះបានឲ្យដឹងថា លោក Mark prin គឺជាមិត្តប្រុសដែលចេះការពារសង្សារខ្លួនឯងពេលអ្នកដទៃរិះគន់ សាកសមជាដៃគូល្អមែនហើយក៏ធ្វើឲ្យនាង Kimberly ដែលជាមិត្តស្រីមានអារម្មណ៍ថាកក់ក្តៅខ្លាំងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar