ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមហាសេដ្ឋី Bill Gates ត្រូវបាត់បង់តំណែង
អ្នកមានបំផុតក្នុងលោក ទៅលើដៃស្ត្រីវ័យក្មេងម្នាក់មកពីប្រទេសឥណ្ឌា។
បណ្ដាញព័ត៌មានអន្តរជាតិថ្មីៗនេះ ទើបតែបានចុះផ្សាយអំពី Urmula Yadav ដែលជាស្ត្រីវ័យ
ក្មេងម្នាក់មកពី ឥណ្ឌា ស្រាប់តែបានក្លាយជាអ្នកមានបំផុតក្នុងពិភពលោក។ ប៉ុន្តែ ការក្លាយជា
មហាសេដ្ឋីយ៉ាងឆាប់រហ័សរបស់នាង គឺកើតឡើងដោយសារបញ្ហាបច្ចេកទេសមួយ។
ក្រោយពីទទួលបានសារពីធនាគារ ដែលប្រកាសថា គណនីរបស់ខ្លួនទទួលបានការបូកបន្ថែម
999.000 Rupee នាង Yadav ក៏បានទៅកាន់ធនាគារដើម្បីពិនិត្យ ហើយក៏ស្រាប់តែឃើញថា
គណនីរបស់ខ្លួន មានទឹកប្រាក់ឡើងដល់ 95.700 ពាន់លាន Rupee ដែលចំនួននេះ ប្រហែល
នឹង 1.500 ពាន់លានដុល្លារអាមេរិក។ ករណីនេះ ក្រោយមកត្រូវបានគេពន្យល់ថា កើតឡើង
ដោយសារបញ្ហាពីប្រព័ន្ធធនាគារ។
VK Srivastava បុគ្គលិកជាន់ខ្ពស់របស់ធនាគារ បានឱ្យដឹងថា បញ្ហានេះកើតឡើងគឺដោយសារ
ការ បង្កកគណនីមួយដែលមិនដំណើរការជាយូរមកហើយ។ គណនីរបស់ នាង Yadav ក៏មិន
បានដំណើរការមួយរយៈពេល ដូច្នេះ ក៏មានការភ័ន្តច្រឡំគួរឱ្យសោកស្ដាយនេះកើតឡើង។
បន្ទាប់ពីទទួលបានដំណឹងនេះ ខាងធនាគារក៏បានកែប្រែតួលេខនេះទៅរកភាពដើមវិញ។
បើទោះបញ្ហានេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោង ប៉ុន្តែ នាង Yadav បានបង្កឱ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក នៅពេលមានប្រាក់ក្នុងគណនីច្រើនជាងទ្រព្យរបស់មហា
សេដ្ឋី Bill Gates។ បច្ចុប្បន្ន Bill Gates គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងពិភព
លោក ដោយមានប្រាក់ឡើងដល់ ៨០ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ndtv