CamNews

តារា 

Boy Pakorn និយាយអ្វីខ្លះ ក្រោយលេចធ្លាយរូបថតស្អិតរមួន រហូតដល់ថ្នាក់ថើបគ្នាបែបនេះ?

កំសាន្ត ៖​ ក្នុងនាមជាមេក្រុម "Gang Lom" ម្នាក់ លោក Boy Pakorn ក៏បានធ្វើការបញ្ចេញមតិខ្លះៗក្នុងជម្លោះរវាង លោក Mark Prin និងនាង Mint Chalida ដែរ ។ 

ក្រុមមួយដែលមានឈ្មោះថា "Gang Lom" ត្រូវបានមហាជនដឹងថា មានសមជិកចំនួន ៧ នាក់ សុទ្ធតែជាតារាល្បីៗនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ មានដូចជា លោក Boy Pakorn, Mint Chalida, Kimmy, Mark Prin, Yaya, Nadech និងនាង Margie Rasri ។ ហើយនិយាយចំពោះបទសម្ភាស៍របស់ Mark វិញ លោក Boy ក៏មិនបានដឹង ហើយរឹតតែមិនបានពិភាក្សាគ្នាអំពីរឿងនេះដែរ ។ 

តួប្រុសក្នុងរឿង "Nang Rai Tee Ruk" បន្តថា ថ្វីត្បិតតែសមាជិក ២ នាក់ក្នុងក្រុមគឺនាង Mint និង Mark មិននិយាយរកគ្នា ប៉ុន្តែអ្នកដទៃគឺធម្មតាទាំងអស់ ដូច្នេះហើយមានតែពេលវេលាទេ ទើបអាចធ្វើឲ្យរឿងនេះ ប្រសើរឡើង ។ ជាងនេះទៅទៀត តារាសម្តែងល្បីឈ្មោះរូបនេះបានបន្ថែមទៀតថា ក្រុម "Gang Lom" នឹងមិនត្រូវបានរំសាយឡើយ ទោះបីជាអ្នកទាំងពីរមិនត្រូវរូវគ្នាក៏ដោយចុះ ។

រីឯដែលរឿងលេចធ្លាយរូបថត ស្អិតរមួន រហូតដល់ថ្នាក់ថើបគ្នារវាងនាង Mint Chalida និងនាង Kimmy លោក Boy Pakorn ហាក់បីដូចជាមិនភ្ញាក់ផ្អើលអ្វីនោះឡើយ ព្រោះអ្នកទាំងពីរគឺជាមិត្តល្អជាមួយគ្នា តាំងពីដើមមកហើយ ។ 

ហើយអ្វីដែលធ្វើឲ្យលោក និងអ្នកគាំទ្រ កាន់តែសប្បាយចិត្តជាងនេះគឺ នាង Mint និង Mark អាចត្រលប់ធ្វើជាមិត្តនឹងគ្នាម្តងទៀត ដូចកាលពីមុនយ៉ាងចឹង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Boy Pakorn Mint Chalida Kimmy Mark Prin Yaya Nadech