ថៃ ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ តារាសម្តែងលោក Boy Pakorn បានចូលរួមនៅក្នុងកម្មវិធីមួយ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត អំពីទំនាក់ទំនងរបស់លោកជាមួយនិងនាង Gypos Ariigantha ផងដែរ ។
ខ្ញុំនៅ Single ដូចពីមុនចឹង ខ្ញុំនិង Gypso ពួកយើងគឺជាមិត្ត ខ្ញុំមិនសូវឃើញបានឃើញនាងផុសរូបស្អាតៗទេ ដូច្នេះហើយក៏ចេះតែខមមិនលលេងជាមួយនាងទៅ ។ លោក Boy Pakorn និយាយ ។
តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះបន្ថែមទៀតថា "Gypso មិនមែនជាប្រភេទមនុស្សស្រីក្នុងក្តីសុបន្តិរបស់ខ្ញុំទេ ប៉ុន្តែយើងគឺជាមិត្តនឹងគ្នា។ ខ្ញុំមិនធ្លាប់គិតទេថា យើងនឹងអាចផ្លាស់ប្តូរពីមិត្តទៅជាស្នេហា ព្រោះនាងគឺជាមនុស្សរួសរាយ និងស្រស់ស្អាត។ ការពិតទៅខ្ញុំធ្លាប់បានបបួលនាងទទួលទានអាហារពេលល្ងាចកាលពី ៣ ឆ្នាំមុន តាំងពីពួកយើងនៅថតខ្សែភាពយន្តខ្នាតធំជាមួយគ្នា ប៉ុន្តែពេលនោះនាងរវល់ ទើបពន្យារពេលរហូតមកដល់ ៣ ឆ្នាំនេះ។ ក្នុងនាមជាមិត្តម្នាក់ ខ្ញុំនឹកដល់នាង ហើយមានហ្វេនៗជាច្រើនចង់ឲ្យខ្ញុំនិង Gypso ក្លាយជាគូស្នេហ៍ពិតប្រាកដ ប៉ុន្តែវាមិនអាចទេ ព្រោះយើងពីរនាក់ឆ្លងមិនផុតពីព្រំដែនមិត្តភក្តិ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate