CamNews

តារា 

ការពិតចឹងសោះ បានជាម្តាយនាង Yaya តាមស្អិតកូនស្រី មិនថាធ្វើការនៅក្នុងឬក្រៅប្រទេសនោះទេ

ថៃ ៖ ភាពជាម្តាយមិនថាកូនមានអាយុច្រើនប៉ុនណា តែងតែបារម្ភ ស្រលាញ់ចំពោះកូន ជារឿងធម្មតាទៅហើយ ។ ជាក់ស្តែងយើងក្រលេកមកមើលតារាសម្តែងស្រីនាង Yaya Urassaya និងអ្នកម្តាយជាទីស្រលាញ់វិញ​ គឺថាអ្នកទាំងពីរតែងតែទៅណាមកជាមួយគ្នាជារឿយៗ ព្រោះម្តាយរបស់តារាស្រីរូបនេះដើរតួនាទីជាម្តាយផង និងជាអ្នកគ្រប់គ្រងកាលវិភាគឲ្យកូនស្រីផង ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ម្តាយរបស់តារាស្រីវ័យ ២៥ ឆ្នាំមិនព្រមជ្រើសរើសអ្នកគ្រប់គ្រងឲ្យកូនស្រីព្រោះអ្នកស្រីចង់ក្លាយជាអ្នកថែទាំនាងដោយខ្លួន ព្រោះនៅពេលដែលនាងហត់នឿយ Yaya អាចងើយលើភ្លៅអ្នកម្តាយ ប្រៀបដូចជាកូនក្មេងយ៉ាងចឹង ។ 

ម្តាយរបស់តួស្រីក្នុងរឿង "ម្ចាស់គ្រងធរណី" រូបនេះបន្តទៀតថា គាត់សប្បាយចិត្តនៅពេលដែលមើលថែកូនស្រី ហើយក៏ពេញចិត្តក្នុងការធ្វើជាអ្នកលើកទឹកចិត្តនាងគ្រប់ពេលដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya Urassaya