CamNews

តារា 

សុខ ពិសី ត្រៀមដឹកដៃ ខេមរៈ សេរីមន្ត ទៅកូរ៉េស្ងាត់ៗ

ភ្នំពេញៈ តារាចម្រៀងមានភាពលេចធ្លោខ្លាំងជាងគេ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី
បានបង្ហើបឲ្យដឹងថា ពេលនេះម្ចាស់ផលិតកម្ម កំពុងតែញាប់ដៃញាប់ជើង រៀបចំឯកសារឲ្យនាង
និងក្រុមការងារចេញ ទៅសម្តែងនៅប្រទេសកូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយតួសម្តែង
នៅក្នុងរឿងគឺមានតែនាងនិង លោក ខេមរៈ សេរីមន្ត តែប៉ុណ្ណោះ ដែលមានឈុតត្រូវចេញទៅ
ថត បន្តនៅក្រៅប្រទេស ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាចម្រៀងស្រី
ស្រស់ចង្ការស្រួចទម្រង់មុខវែង សម្រស់ឆើតឆាយ កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថាការងារ
សិល្បៈ មានការមមាញឹកស្ទើរគ្មានពេលសម្រាក់ បច្ចុប្បន្ននាងត្រូវបែងចែក ពេលវេលាថតរឿង
ផង ថតឈុតខារ៉ាអូខេផង ហើយពេលនេះខាងក្រុមហ៊ុនក៏ កំពុងតែមានគម្រោងរៀបចំ វីហ្សាឲ្យ
នាង និងតួឯកប្រុសចេញ ទៅថតរឿងនៅកូរ៉េ ។

តួឯកស្រីនៅក្នុងរឿង “ព្រាយក្បាលប្រាំបី” កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា “ រឿងថ្មីដែល
ខាងផលិតកម្មថតនោះ រហូតដល់ពេលនេះថតបានប្រហែល ៩០ភាគរយហើយពេលនេះខ្ញុំ
និងបងមន្តបានផ្អាកថតរឿងឆ្លៀតពេល ថតឈុតខារ៉ាអូខេ សម្រាប់វ៉ុលថ្មីប្រហែល៤-៥ថ្ងៃមុន
នឹងចាកចេញទៅថតរឿងនៅកូរ៉េ ព្រោះថាការចេញទៅថតនេះ ខ្ញុំមិនទាន់ដឹងច្បាស់ថាត្រូវ
ចេញទៅ ពេលណាហើយប៉ុន្មានថ្ងៃទេ ដូច្នេះត្រូវសម្រុងធ្វើការងារក្នុងស្រុក ឲ្យរួចរាល់មុន
ថ្ងៃចេញដំណើរ ”។

តារាចម្រៀងសំលេងផ្អែម ស្រទន់សាច់ម៉ដ្ឋរលោងរូបស្រស់សោភា កញ្ញា សុខ ពិសី បានប្រាប់
ឲ្យដឹងថា នាងពេញចិត្តក្នុងការថតរឿង “ព្រាយក្បាលប្រាំបី” ហើយសម្រាប់នាងមិនមាន ការ
ខ្លាចរអាក្នុងការសម្តែងរឿងនេះទេ ព្រោះនាងគិតថាគ្រាន់តែជាអត្ថន័យ ក្នុងរឿងសម្តែងវាមិន
អាចមាន ឥទ្ធពលប៉ះពាល់ ជាមួយជីវិតយើងខាងក្រៅទេ ។

ស្រីស្អាតរូបនេះបានប្រាប់ទៀតថា “ តាមពិតទៅខ្ញុំជាមនុស្សម្នាក់ ដែលជឿលើអបិយ៍ជំនឿមួយ
ចំនួនដែរ ហើយកន្លងមកខ្ញុំក៏ធ្លាប់ឮ ពីការខ្លាចរអារបស់អ្នកសិល្បៈមួយចំនួន ទៅគាត់មិនទទួល
ថតរឿងបែបនេះទេ ព្រោះតែពួកគាត់ខ្លាចមានហេតុ មិនល្អសម្រាប់ខ្លួនគាត់ ប៉ុន្តែសម្រាប់ខ្ញុំក៏ដូច
ជាខាងផលិតកម្មមុន និងចេញថតរឿងគឺមានការក្រុងពាលី រៀបចំត្រឹមត្រូវហើយមុនពេលចេញ
ថតកន្លែងណាមួយ ត្រូវមានការរៀបចំសែនព្រេន សុំសេចក្តីសុខជាដើម ដូច្នេះខ្ញុំថតរឿងនេះគឺ
មិន មានភាពការខ្លាចរអាអ្វីឡើយ ” ។

កញ្ញា សុខ ពិសី បានប្រាប់បន្ថែមទៀតថា ឈុតសម្តែងនៅក្នុងរឿង “ព្រាយក្បាលប្រាំបី” ថត
ជិតចប់ហើយគឺនៅតែរង់ចាំការចេញ ទៅថតនៅប្រទេសកូរ៉េ ប្រហែលជា១០ភាគរយៈទៀត តែប៉ុណ្ណោះហើយសម្រាប់ការចេញទៅថតនេះនាងមិន ទាន់ដឹងច្បាស់ថាត្រូវឡើងយន្តហោះ
នៅថ្ងៃណាច្បាស់ទេ គឺនាងដឹងត្រឹមតែថាក្នុងចំណោម តារាសម្តែងក្នុងរឿងទាំងអស់ គឺមាន
តែវត្តមាននាង និងតារាចម្រៀងបុរសល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត ប៉ុណ្ណោះ ដែរត្រូវចេញ
ទៅថតវគ្គបញ្ចប់នៅកូរ៉េ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment khemarak sereymon sok pisey