ព័ត៌មានកំសាន្ត ៖ តារាសម្តែងធ្លាប់ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ដោយសារជិវិតអាពាហ៍ពិពាហ៍ដ៏ល្វីតជូរចត់របស់នាង ជាមួយនិងអតីតស្វាមីគឺលោក Tono pakin ដែលមានអាជីពជាតារាសម្តែងផង និងជាតារាចម្រៀងថែមទៀត ។
អ្នកទាំង ២ បានសម្រេចចិត្តលែងលះគ្នាទាំងចិត្តនៅស្រលាញ់ពេញបេះដូងទាំងសងខាង ប៉ុន្តែការពិតដែលត្រូវតែលែងលះដោយសារតែយល់ច្រឡំតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យជិវិតគូរបស់អ្នកទាំង ២ ទទួលរងនូវការបែកបាក់យ៉ាងយ៉ាប់ និងវេទនាទាំងសងខាងបែបនេះ ។
បើយើងងាកមកពេលបច្ចុប្បន្នវិញ តារាសម្តែងស្រីនាង Tangmo Pattaratida ហាក់ផ្តោតអារម្មណ៍ទៅលើការងារនិង រូបសម្រស់របស់នាងខ្លាំង ហើយកាលពីប៉ុន្មានខែមុននេះ តារាស្រីកើតឆ្នាំ ១៩៨៤ រូបនេះត្រូវបានគេតម្រូវឲ្យស្លៀកឈុតប្រពៃណី ឃើញថាពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់រកនិយាយមិនត្រូវនោះទេ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់នាង Tangmo Pattaratida នៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG