(ថៃ)៖ អាពាហ៍ពិពាហ៍ របស់គូស្វាមីភរិយាមួយគូ នៅប្រទេសថៃ បានធ្វើឲ្យមហាជននៅទីនោះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេលេងស្ទីលថត រូបជាច្រើនសន្លឹក នៅឯស្ថានីយចាក់សាំងមួយ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍បំផុត។
កូនកំលោះអាយុ៣០ឆ្នាំ ឈ្មោះ Au Phakphumphaisal និងកូនក្រមុំអាយុ២៧ឆ្នាំ ឈ្មោះ Nattarin បានបង្ហាញអារម្មណ៍ របស់ខ្លួនថា ពួកគេចង់យកឱកាសដ៏វិសេសមួយនេះ ភ្ជាប់ជាមួយនឹងទីកន្លែង ដែលខ្លួនធ្វើការនៅកន្លែងចាក់សាំង មួយស្ថិតនៅ Cha Choeng Sao។
តាមពិតទៅ កូនកំលោះ គឺជាម្ចាស់ស្ថានីយចាក់សាំងនោះហើយ គេចង់សាងភាពចងចាំ ដ៏រ៉ូមែនទិកជាមួយកូនក្រមុំរបស់ខ្លួន នៅកន្លែងធ្វើការនោះធ្វើឲ្យអតិថិជន ចូលមកចាក់សាំងមានការភ្ញាក់ផ្អើលណាស់ ដែលឃើញអ្នកទាំងពីរស្លៀក ឈុតរៀបការហើយ ថតស្ទីលប្លែកៗនៅស្ថានីយ ចាក់សាំងហើយពេលនោះ ពួកគេក៏សុំផ្អាកការបម្រើសេវាលក់សាំង មួយសន្ទុះសិនដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីក