CamNews

តារា 

កំពូលតារាទាំង ៥ ដែលរកស៊ីបើកក្រុមហ៊ុន

តារាលោកខាងលិចមិនមែនមានព្រោះតែការច្រៀងនោះទេអ្នកដឹងទេ? ជាធម្មតាទោះបីជាឡើង
ឆាកបានរាប់លានដុល្លា ក៏មិនសូវជាទទួលបានច្រើនដូចជាការប្រើប្រាស់ឈ្មោះដាក់ជាមួយក្រុម
ហ៊ុនផលិតនូវផលិតផលផ្សេងៗដែរ។ ក្នុងនោះយើងនឹងលើកតារាមួយចំនួនដែលបានប្រើប្រាស់
ឈ្មោះក្នុងការដាក់ជាមួយផលិតផលនានា។

១. Dr. Dre

អ្នកដែលធ្លាប់ស្ដាប់ Hip Hop កាលពីសម័យ ៩០ ជាង ដល់ឆ្នាំ ២០០១ មុខជាស្គាល់តារារូបនេះជា
មិនខាន តែប្រសិនបើក្មេងជំនាន់ក្រោយគឺប្រហែលជាមិនស្គាល់នោះទេ តែអាចធ្លាប់បានឮឈ្មោះ
តាមរយៈកាសស្ដាប់ម៉ាក Beat។ Dre គឺជា CEO របស់ក្រុមហ៊ុន Beat Electric ដែលផលិតនូវកាស
ស្ដាប់ដែលមានប្រជាប្រិយភាពបំផុតលើលោក។

២. Justin Bieber

តារាចម្រៀងវ័យក្មេងរូបនេះកំពុងតែចូលហ៊ុនរកស៊ីជាមួយនឹង Spotify ក៏ដូចជា Beat Eletronic និង
ក្រុមហ៊ុនផលិតច្រាសដុះធ្មេញផងដែរ។

៣. Lady Gaga

តារាចម្រៀងរូបនេះកំពុងតែបោះទុនរកស៊ីជាមួយនឹងក្រុមហ៊ុនអេឡេចត្រូនិក Turntable FM ក៏ដូច
ជាមានចេញលក់នូវទឹកអប់ផ្ទាល់ខ្លួនផងដែរ។

៤. Leonardo DiCaprio

តារាភាពយន្តរូបនេះបានបណ្ដាក់ទុនរួមគ្នាជាមួយនឹងមិត្តរួមអាជីពក្នុងនោះមានដូចជា  Serena
Williams, Toby Maguire និង Lance Armstrong
 ក្នុងការបើកនូវក្រុមហ៊ុនផលិតខ្សែភាពយន្តមួយ
ដែលមានឈ្មោះថា Mobli។

៥. Will.i.Am

តារា​ចម្រៀង Rap រូបនេះសព្វថ្ងៃកំពុងតែសហការណ៍ជាមួយនឹងក្រុមហ៊ុនផលិតនូវផលិតផល
បន្ទាប់បន្សំជាផលិតផលប្រអប់ទូរសព្ទ iPhone ជាដើម៕

ដោយ៖ ម៉ូកា
ប្រភពពី៖ celebuzz 


Tags: Justin Bieber baby youtube selena gomez