CamNews

តារា 

តោះទៅមើលសម្លៀកបំពាក់របស់តារាល្បីៗ ក្នុងកម្មវិធីជប់លៀង ប្រាកដជាហួសចិត្ត នឹកស្មានមិនដល់

ព័ត៌មានកំសាន្ត ៖ គ្រាន់តែលឺថា ជាពិធីជប់លៀងរបស់តារាល្បីៗ Fans ប្រហែលជាស្រម៉ៃជាក់ជាមិនខានឡើយថា ម្នាក់ៗប្រាកដជាស្លៀកពាក់រ៉ូប និងអាវធំ តុបតែងខ្លូនយ៉ាងសង្ហាហើយ ប៉ុន្តែនៅក្នុងពិធីជប់លៀងរបស់បុគ្គលិក ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែឧសភា គឺសង្កេតឃើញថា តារាល្បីៗទាំងអស់នោះគឺស្លៀកពាក់យ៉ាងសាមញ្ញជាទីបំផុតតែម្តង ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅក្នុងពិធីជប់លៀងគឺមានសុទ្ធតែតារាល្បីៗចូលរួម គឺមានដូចជា នាង Mint chalida, Kimberly, James jirayu, Boy Pakorn, Bella ranee, Toey Pongsakorn, Mark Prin, ken phupoom និងតារាសម្តែងល្បីៗជាច្រើនដួងទៀត ដែល Fans Fans ភាគច្រើនធ្លាប់បានទស្សនាខ្សែភាពយន្តរបស់ពួកគាត់ ។

កុំឲ្យខាតពេលយូរទៅទស្សនាម៉ូដសម្លៀកបំពាក់បែបធម្មតាៗ ប៉ុន្តែកាលីប របស់តារាសម្តែងថៃទាំងនេះ នៅខាងក្រោមទាំងអស់គ្នា ៕















ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mint chalida Kimberly James jirayu Boy Pakorn