CamNews

ភាពយន្ត 

ទស្សនិកជន អាចនឹងបានទស្សនារឿង Harry Potter ថ្មី ២ ទៅ ៣ វគ្គបន្តទៀត

បើទោះបីជារឿង Harry Potter បានចប់ត្រឹមវគ្គ Deathly Hallow Part 2 នៅក្នុងឆ្នាំ ២០១១
មែនតែ ផលិតកម្ម Warner Bros នៅតែមានសិទ្ធិកាន់រឿងនេះ ហើយកំពុងតែមានគំរោងថត
បន្តថែម ២ ទៅ ៣ រឿងថែមទៀតផង ។

Harry Potter will continue to play Quidditch broom riding on screen 2

ថ្មីៗនេះទស្សនិកជនបានដឹងហើយថា អ្នកដឹកនាំរឿង និងផលិតកម្ម Warner Bros បានប្រកាស
ថារឿងថ្មីរបស់ Harry Potter នឹងមានឈ្មោះថា Fantastic Beast and Where To Find Them
ដែលបានដកស្រង់ចេញពី សៀវភៅរបស់កវីនិពន្ធ JK. Rowling ។ ថ្មីៗនេះ ក៏មានដំណឹងថា
រឿងថ្មីមួយទៀតរបស់ Harry Potter ដែលដកស្រង់ចេញពីសៀវភៅ Quidditch Through the
Ages
 ក៏នឹងត្រូវដកស្រង់ចេញមក ធ្វើជាភាពយន្តផងដែរ ។

Harry Potter will continue to play Quidditch broom riding on screen 5

ដោយសារតែហេតុផលទាំងនេះហើយ ដែលធ្វើអោយគេ សន្មត់ថារឿង Harry Potter ថ្មីនឹង
បន្តប្រមាណ ២ ទៅ ៣ វគ្គបន្ថែមទៀត ជាក់ជាមិនខាន តែរឿង Harry Potter : Fantastic Beast
and Where To Find Them នឹងស្វាគមន៍ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ៕

Harry Potter will continue to play Quidditch broom riding on screen 6

 

ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie harry potter star actor jk rowling fantastic beasts and where to find them