CamNews

តារា 

Ronaldo ៖ Mourinho មិនសាកសមអោយខ្ញុំ រំលឹកឡើងឡើយ

ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា ទំនាក់ទំនងរវាងគ្រូ និងសិស្សរបស់ Ronaldo
ជាមួយនិង Mourinho គឺកំពុងតែស្ថិតនៅក្នុង ផ្លូវរលាក់មិនច្បាស់ការ ។ នៅក្នុងបទសំភាសន៍
មួយ បន្ទាប់ពីជួយអោយក្រុមជំរើសជាតិ ព័រទុយហ្កាល់ តាមស្មើជាមួយក្រុម ហូឡង់ បានរួច
មក ចំលើយរបស់ Ronaldo បានធ្វើអោយអ្នកកាសែត ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ។



ក្នុងបទសំភាសន៍នោះ អ្នកកាសែតបានព្យាយាមសួរ Ronaldo អំពីទំនាក់ទំនងរបស់គាត់ និង
Mourinho តែកីឡាករវ័យ ២៧ ឆ្នាំម្នាក់នេះ បានបដិសេធហើយនិយាយថា មិនចង់និយាយអ្វី
ដែលទាក់ទងនិង គេម្នាក់នោះទេ (Mourinho) ព្រោះគាត់មិនសមនឹងអោយ Ronaldo លើក
ឡើងឡើយ ។ បើទោះបីជា អ្នកកាសែតខំប្រឹងព្យាយាមសួរយ៉ាងណាក៏ដោយ Ronaldo នៅ
តែបដិសេធ ។

Ronaldo និង Mourinho ធ្លាប់ធ្វើការជាមួយគ្នា អស់រយៈពេល ៣ ឆ្នាំនៅទឹកដី Bernabeu របស់
Real Madrid ។​ ដោយសារតែ Mourinho ផ្ទេរទៅក្រុម Chelsea រួចមក ត្រូវបានគេកត់សំគាល់
ថា ទំនាក់ទំនងរបស់ពួកគេ កាន់តែដាច់រហែកខ្លាំងទៅហើយ ៕

 

ដោយ ៖ កុសល
ប្រភព ៖ express 


Tags: ronaldo star football real madrid cristiano ronaldo chelsea jose mourinho