CamNews

តារា 

កែវ វាសនា ត្រូវ​បាន​អ្នក​គាំ​ទ្រ​តារា​ចម្រៀង​ថៃ ជេរ​ដៀល​ថា «ថោកទាប» ព្រោះ​ចម្លង​បទ​គេ​យក​មក​ច្រៀង

(ភ្នំពេញ)៖ តារាចម្រៀងប្រុស មានសំណាងជាងគេ​​ក្នុងសិល្បៈ ​បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ​ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អ​របស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវ​ជា​ល្អបែបនេះ​ទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡងពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

តារាចម្រៀង កែវ វាសនា ជួបរឿងក្ដៅចិត្តមិនតិចទេ នៅពេលមានពួក​អ្នកសរសេរព័ត៌មានថា លោកលែងលះប្រពន្ធរបស់ខ្លួន ខណៈដែលលោកនឹងក្លាយជាឪពុកគេ ក្នុងពេលឆាប់ៗនេះ ក្រៅពីទទួលបានគ្រួសារដ៏កក់ក្ដៅ ការងារសិល្បៈរបស់លោក ក៏រីកចំរើនមិនធម្មតាដែរ ព្រោះបទចម្រៀង​ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលក្នុងផលិតកម្ម ថោន តែបទចម្រៀង​មួយបទមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» បានទទួលការរិះគន់ខ្លាំង ព្រោះបានលួចចំលងពីបទចម្រៀង​ដ៏​ល្បី​របស់ថៃ ដែលមានអ្នកទស្សនា ​រាប់លានក្នុងបណ្ដាញ You Tube។

បទចម្រៀងដើមរបស់លោក កែវ វាសនា មានចំណងជើងថា«ไสว่าสิบ่ถิ่มกัน​ -សៃវ៉ាសិបបធីបកាន់» (សន្យាហើយថា​មិនចោលគ្នា ) ច្រៀងដោយ ก้องหล้า ยอดจำปา (កងឡាយ យតចាំប៉ា) ដែលបទចម្រៀងនេះ និយាយពីជីវិតស្នេហាគូសង្សា ស្រុកស្រែ ដែលបានសន្យាថា មិនចោលគ្នា ។ តែទីបំផុតក៏ចោលគ្នា ហើយវាជារឿងពិត ហើយល្បីជាប់លេខ១ នៅប្រទេស បានវាបានផ្លាស់ប្ដូរជីវិតកម្មករម្នាក់ ក្លាយជាតារាល្បី មិនខុសអីពីលោក សាពូន មីដាដា ច្រៀងរឿងរ៉ាវជិវិតពិត រួច​ក៏ក្លាយជា​តារាចម្រៀងល្បីម្នាក់។

ក្រោយពីបទចម្រៀង កែវ វាសនា បានចេញលក់ ក្រុមអ្នកគាំទ្រតារាចម្រៀងថៃ បាននាំគ្នារិះគន់ កែវ វាសនា មិនសំចៃដៃ ព្រោះមិនមែនលើកទី១ទេ ដែលតារាចម្រៀងខ្មែរ យកបទចម្រៀងល្បីៗថៃ មកច្រៀង គេបានដៀលលោក កែវ វាសនាថា «ថោកទាប» ដែលលួចចំឡង​បទចម្រៀងគេ។ អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំ​សម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱន​ដល់សិល្បៈខ្មែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Keo veasna