ភ្នំពេញ៖ មុននេះបន្តិច មានព័ត៌មានលេចចេញមកថា តារាចម្រៀងល្បីឈ្មោះបោះសំឡេងស្ថិតក្នុង
បេះដូងយុវវ័យ ប្រចាំនៅផលិតកម្ម សាន់ដេ លោក កែវ វាសនា បាននឹងកំពុងផ្តើមបង្កាត់ភ្លើងស្នេហ៍
ដ៏ផ្អែមល្អែម ជាមួយនារីវ័យក្មេង ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យ ក្នុងក្រុងភ្នំពេញម្នាក់។
ប៉ុន្តែព័ត៌មាននេះ ត្រូវបាន លោក កែវ វាសនា ចេញមុខមកច្រានចោលថាជារឿងមិនពិត។
គេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយ ដោយបានសរសេរដាក់ចំណងជើងថា "កែវ វាសនា
ល្បីញ៉ែស្រី មិនរើសមុខលេច ឮថាកំពុងល្បងស្នេហ៍និស្សិតវ័យក្មេង" ដោយនៅក្នុងអត្ថបទនេះ យើង
បានលើកសរសេរ ដោយផ្អែកតាមប្រភព លេចឮចេញមកពីមជ្ឈដ្ឋាន ខាងក្រៅដែលបាននិយាយតៗ
គ្នា តែប៉ុណ្ណោះ។ ភ្លាមៗនេះដែរ LookingTODAY ក៏បានព្យាយាមរកការបំភ្លឺ ពីលោក កែវ វាសនាដែរ
ប៉ុន្តែមិនអាចទាក់ទងបាន។
ផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
នេះ លោក កែវ វាសនា បានប្រាប់ឱ្យដឹងពីខេត្ត កំពង់ធំថា "ខ្ញុំចង់ប្រាប់បងថា រឿងដែលគេនិយាយ
ថា ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយនិស្សិតនោះ គឺពុំពិតដូចគេ និយាយនោះទេ។ ម្យ៉ាងទៀត មួយ
រយៈនេះ ខ្ញុំក៏កំពុងជាប់រវល់ជាមួយកម្មវីធីប្រគំតន្រ្តី របស់ស្រាបៀរ លីអូ នៅតាមបណ្តាខេត្តរហូត។
ដូច្នេះខ្ញុំគ្មានពេលឯណា ទៅទាក់ទងស្នេហាជាមួយនិស្សិត វ័យក្មេងអីនោះទេ.."។
លោក កែវ វាសនា បានបន្តថា "វាជារឿងមួយ ដែលគួរឱ្យអស់សំណើច ព្រោះថាអត់ដែលមានរឿង
អីផ្សេងនោះទេ ក្រៅតែពីរឿងស្រី...(សើច..)! និយាយរួមទៅ ពេលនេះមាន ៣ព័ត៌មាន ហើយដែល
កើតឡើងមកលើរូបខ្ញុំ ។ ដំបូងឡើយគេនិយាយថា ខ្ញុំញ៉ែស្រីមិនរើសមុខ ទី២គេនិយាយថា ខ្ញុំកំពុង
មានទំនាក់ទំនងជាមួយនិស្សិតវ័យក្មេង និងរឿងចុងមួយទៀតគេថា ខ្ញុំតោងកន្ទុយក្បិនស្រីអ្នកមាន
..ឯណា..ហើយជុំវិញអ្វី ដែលគេនិយាយនេះ ខ្ញុំសូមជម្រាបប្រាប់ទៅវិញថា ខ្ញុំផ្ទាល់មិនចាំបាច់ទៅ
តោងកន្ទុយក្បិតស្រីណានោះទេ គឺខ្ញុំរស់ដោយខ្លួនឯង យ៉ាងស្រួលហើយ..!"។
លោក កែវ វាសនា បានបន្តថា "ខ្ញុំមានអារម្មណ៍ដូចជាសង្ស័យ ទៅលើមនុស្សម្នាក់ ដែលព្យាយាម
ធ្វើបាបមកលើខ្ញុំ។ នេះគ្រាន់អារម្មណ៍សង្ស័យនោះទេ ព្រោះអីមួយរយៈនេះ មិនដែលមានព័ត៌មាន
អីប្លែក ក្រៅតែអំពីខ្ញុំមានស្រីហ្នឹងសោះ..."។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថា មនុស្ស
ម្នាក់នេះ ស្ថិតនៅក្នុងប្រភពណាមួយនោះទេ គ្រាន់តែនិយាយថា "ខ្ញុំសូមផ្តាំតាម គេហទំព័រ Looking
TODAYថា ប្រសិនជាអាច សូមគាត់ប្តូររឿងនេះទៅ.."។
ជាមួយគ្នានេះដែរ លោក កែវ វសនា ក៏បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុននឹងចុះអ្វីពីលោក
គឺត្រូវខលទៅសួរលោកជាមុនសិន តែបើខលចូល ហើយមិនលើកសូមខលទៅក្រុមហ៊ុនរបស់លោក
ព្រោះថា ពេលខ្លះលោកអត់បានដឹងអ្វីទាំងអស់បែជាគេលើកយករឿងទាំងនោះ មកនិយាយហើយ
ក៏ស្រាប់តែអ្នកសារព័ត៌មាន យកមកសរសេរចុះផ្សាយ ដែលនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប៉ះ
ពាល់ទៅដល់ប្រជាប្រិយភាព៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល