CamNews

តារា 

កែវ វាសនា ល្បីញ៉ែស្រី មិនរើសមុខលេចឮថា កំពុងល្បងស្នេហ៍និស្សិត វ័យក្មេង

ភ្នំពេញ៖   តារាចម្រៀងប្រុសធ្លាប់ មានឈ្មោះល្បី ប្រចាំនៅផលិតកម្ម សាន់ដេ កែវ វាសនា ឈាន
ចូលមកដល់ ឆ្នាំ២០១៣ នេះ ឃើញថាយីអ៊ុន ហាក់ដូចជា មានការស្រុត ធ្លាក់ចុះបន្តិច ព្រោះតែ
គ្មានលេចចេញ នូវបទចម្រៀងណាមួយ ដែលមើលទៅគួរឱ្យល្បី ចាប់អារម្មណ៍ដូចជា កាលពីគ្រា
មុនៗនោះឡើយ។

ស្របពេលដែល តារាចម្រៀងប្រុស កែវ វាសនា កំពុងក្រពុលមុខ នឹងរឿងធ្លាក់ប្រជាប្រិយភាពនោះ
ថ្មីៗកន្លងទៅនេះ ស្រាប់តែលេចឮព័ត៌មានថា លោក កែវ វាសនា ជាតារាប្រុស ដែលពូកែញ៉ែស្រី
មិនរើសមុខ ។ ប៉ុន្តែ ត្រូវបានលោក កែវ វាសនា ចេញមុខធ្វើការបដិសេធភ្លាមៗផងដែរ។ រឿងមួយ
ទើបតែបានបញ្ចប់ មិនទាន់ទាំងបាត់ក្តៅចិត្ត ស្រួលបួលផង ពេលនេះស្រាប់តែ មានរឿងថ្មីមួយទៀត
ត្រូវបានគេទម្លាយចេញមក ឱ្យដឹងថា តារាចម្រៀងមាឌតូចល្អិត លោក កែវ វាសនា កំពុងលួចផ្តើម
មានទំនាក់ទំនងស្នេហា ជាមយយនារីវ័យក្មេង ដែលជានិស្សិតរៀននៅ សាកលវិទ្យាល័យ ក្នុងក្រុង
ភ្នំពេញម្នាក់។

ប្រភពលេចឮចេញមកពីមជ្ឈដ្ឋាន ខាងក្រៅបាននិយាយតៗគ្នាថា មួយរយៈនេះ គេឧស្សាគេឃើញ
វត្តមាន របស់តារាប្រុសប្រចាំ នៅផលិតកម្ម សាន់ដេ លោក កែវ វាសនា បណ្តើរនារីវ័យក្មេងម្នាក់
ចូលទៅតាមហាងលក់ទំនិញ ទាំងមានភាពស្និទ្ធស្នាល មើលទៅហាក់ដូចជាមនុស្ស ដែលធ្លាប់ស្គាល់
ចិត្តស្គាល់ថ្លើមគ្នា តាំងពីយូរណាស់មកហើយ ។

ប្រភពខាងលើ បានបន្តថា បើមើលទៅលើនារីវ័យក្មេង ដែលកំពុងតែមានទំនាក់ទំទងជាមួយ លោក
កែវ វាសនា ជានិស្សិត ដែលកំពុងតែ នៅបន្តការសិក្សា នៅមហាវិល័យ ណាមួយ ព្រោះថា ពេលខ្លះ
គេឃើញ នារីម្នាក់នេះ ស្លៀកពាក់ខោអាវរបៀប ដូចជានិស្សិតអ៊ីចឹង។ នារីវ័យក្មេងម្នាក់នេះ មានវ័យ
ប្រហែលជា ២២ឬ២៣ ឆ្នាំ ហើយសាច់ឈាមមើលទៅ ជាកូនអ្នកមាន ទ្រព្យសម្បត្តិច្រើនទៀតផង។

ពាក់ព័ន្ធព័ត៌មាន ខាងលើនេះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ទៅតារាចម្រៀង
ប្រុស លោក កែវ វាសនា ជាច្រើនលើកច្រើនសារ ដើម្បីសុំការបកស្រាយ ប៉ុន្តែលេខទូរស័ព្ទ របស់
តារាចម្រៀងរូបនេះ មិនអាចធ្វើការ ទំនាក់ទំនងបានទេ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
នេះ។ Looking TODAY ស្វាគមន៍ ចំពោះការចេញមុខ មកបំភ្លឺ ពីសំណាក់ លោក កែវ វាសនា ជានិច្ច
និងក្ដីរីករាយ ជុំវិញព័ត៌មានខាងលើនេះ។

តារាចម្រៀង ដែលធ្លាប់តែមាន ប្រជាប្រិយភាពលេចធ្លោ លោក កែវ វាសនា ក្នុងមួយរយៈពេល ចុង
ក្រោយនេះ ហាក់ដូចជាធ្លាក់កូដ ទាំងប្រជាប្រិយភាព ខណៈដែលមានវត្តមាន តារាចម្រៀងចំណូល
ថ្មី លោក ឆាយ វីរៈយុទ្ធ ហក់ខ្លួន ចូលទៅជ្រក ក្នុងទ្រនំសាន់ដេជាមួយដែរនោះ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keo veasna entertainment khmer star singer