CamNews

គ្រោះថ្នាក់ 

សំណាងមែន ធ្លាក់យន្តហោះ កណ្ដាលព្រៃ នៅតែមិនស្លាប់

ម៉ោង ២ រសៀល ថ្ងៃទី ៣០ កក្កដាឆ្នាំ ២០១២ យន្តហោះ Stinson 108 សេរីឆ្នាំ ១៩៤៧ មួយគ្រឿង
បានហោះចេញពីព្រលានយន្តហោះ Bruce Meadows ទីក្រុង Stanley ដោយមានអ្នកបើកបរជា
បុរសចំណាស់ម្នាក់អាយុ ៧០ ឆ្នាំ Leslie Gropp ដោយបានដឹកកូនប្រុសអាយុ ៣៨ ឆ្នាំរបស់គាត់
និងមិត្ត ២ នាក់ផ្សេងទៀត ឆ្លងកាត់ភ្នំមួយដើម្បីទៅផ្ទះរៀបចំអាហារពេលល្ងាច។

ជាអកុសលដោយសារតែកំហុសបច្ចេកទេសបានធ្វើអោយយន្តហោះរបស់ពួកគាត់បានហោះ
បុកនឹងកូនភ្នំតូចមួយ ដោយបុកជាមួយនឹងដើមឈើបណ្ដាលអោយយន្តហោះធ្លាក់ នេះដោយ
សារតែយន្តហោះរត់លើផ្លូវ Runway យូរពេលបណ្ដាលអោយងើបហោះមិនផុតដើមឈើទាំង
នោះ។


លោកតា Leslie ជាអ្នកបើកបរបានទទួលរងរបួសយ៉ាងធ្ងន់ដោយគាត់បានបាក់ធ្មេញនិងឆ្អឹងធ្គាម
អស់មួយបន្ទះ វាខុសពីបំណងរបស់គាត់ដែលចង់ជិះយន្តហោះទៅផ្ទះដើម្បីស្រស់ស្រូបអាហារ
ពេលល្ងាច ហើយប៉ុន្មាននាក់ទៀតមិនអីនោះទេ ហើយចំពោះលោកតា Leslie ក៏មិនមានគ្រោះ
ថ្នាក់ដល់ជីវិតនោះទេ។ ភ្លាមៗក្រោយពេលយន្តហោះធ្លាក់មានអ្នកបោះតង់ ២ នាក់បានមកជួយ
ដោយមានទូរសព្ទប្រាប់ប៉ូលីសផងដែរ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ Yahoo 


Tags: usa plane crash