CamNews

តារា 

សម្រាប់អ្នកដែលគិតថា នាង Margie rasri នឹងរៀបការនៅដើមឆ្នាំក្រោយ កុំទាន់យល់ច្រឡំ ស្តាប់នាងបកស្រាយសិនទៅ

ព័ត៌មានកំសាន្ត ៖ ក្រោយពីលេចលឺដំណឹងរៀបការ តារាសម្តែងថៃ នាង Margie rasri បានលេចមុខបកស្រាយរឿងនេះ ដោយការផ្តល់កិច្ចសម្ភាស៍ខ្លះទៅដល់អ្នកកាសែតនៅឯស្រុកថៃ ។ 

នាង Margie rasri បានបញ្ជាក់ថា "ការរៀបការគឺជាធំខ្លាំងណាស់ មិនមែនលេងសើចនោះទេ ម្យ៉ាងវិញទៀតមានពាក្យចចាមអារាមថា យើងទាំងពីរគម្រោងនឹងរៀបការនៅដើមឆ្នាំក្រោយនេះ ប៉ុន្តែការពិតទៅពួកគេនៅមិនទាន់បានពិភាក្សាគ្នាចំពោះរឿងនេះនៅឡើយទេ" ។ 

តារាស្រីវ័យក្មេងនេះរូបនេះបានបន្តនៅក្នុងកិច្ចសម្ភាស៍ កាលពីថ្ងៃទី ០៨ ខែមីនា បន្ថែមទៀតថា នាងនៅមិនទាន់បាននិយាយជាមួយនិង ម្តាយរបស់លោក Pok Chirathivat ដែលជាមិត្តប្រុសរបស់នាងនៅឡើយទេ ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ដឹងព័ត៌មានលម្អិត អាចទៅសាកសួរមិត្តប្រុសរបស់នាងបាន ។ 

សម្រាប់ក្រុមអ្នកគាំទ្រវិញ វាគឺជារឿងដ៏ល្អមួយសម្រាប់ពួកគេព្រោះ Fans តែងតែចង់ឲ្យ នាង Margie rasri និងលោក Pok Chirathivat ឆាប់ចាប់ដៃគ្នារៀបការ ព្រោះអ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Margie rasri Kimberly Mark prin Pok Chirathivat