ថ្មីៗនេះ ក្នុងការតាំងពិពណ៌ការច្នៃប្រឌិតអន្តរជាតិលើកទី៤០ ត្រូវបានប្រារព្ធនៅទីក្រុង
Geneva, Switzerland។ គណៈកម្មាការរៀបចំកម្មវិធីបានឲដឹងថា មានអ្នកច្នៃប្រឌិតចំនួន
៧៨៩នាក់ មកពី៤៦ប្រទេស និងដែនដីបានមកចូលរួមពិពណ៌នេះ។
ខាងក្រោមនេះជាបណ្តារផលិតផលគួរឲចាប់អារម្មណ៏បំផុតក្នុងពិពណ៌ ពួកយើងចូលរួមដាក់ពិន្ទុ
ទាំងអស់គ្នាណា។
១. ឆ័ត្រ"អត់ដៃ"
នេះគឺជាផលិតផលមួយរបស់អ្នករចនាម៉ូតជនជាតិអ៊ីតាលីMarco Pagnini។ ជាមួយនឹងឆ័ត្រនេះ អ្នកប្រើប្រាស់នឹងអាចមានអារម្មណ៍ស្រួលក្នុងការអានអត្ថបទ និងនិយាយទូរស័ព្ទក្នុងពេលកំពុង
ដើរតាមផ្លូវ។
២. តុក្កតាខ្លាឃ្មុំ wifi
អ្នកច្នៃប្រឌិតYong-Fu Chang មកពីតៃវ៉ាន់ ជាអ្នកបានបង្កើតនូវផលិតផលនេះ។ តុក្កតាខ្លាឃ្មុំ
ទាំងពីររបស់លោក មានសមត្ថភាពក្នុងការភ្ជាប់អ៊ីនធឺណេតដោយWifi និងបានបំពាក់micro ដើម្បី
ស្តាប់ចំរៀងទៀតផងណាមិត្តទាំងអស់គ្នា។
៣. ដបទឹកដោះគោប្តូរពណ៌
អ្នកច្នៃប្រឌិតHsia Jung-Wen មកពីតៃវ៉ាន់បានច្នៃប្រឌិតបាននូវដបទឹកដោះគោដ៏អស្ចារ្យមួយ។
នៅពេលសីតុណ្ហភាពក្នុងដបប្រែប្រួល ត្រីដូហ្វីនដ៏ស្រស់ស្អាតនៅលើដបនោះក៏ប្រែពណ៌ដែរ។
៤. ក្រាស់សិតសក់ដ៏អស្ចារ្យ
ហើយនេះជាការច្នៃប្រឌិតរបស់Andre Piatetsky មកពីអាមេរិច។ ជាមួយជាតិប្រេងថែរក្សាសក់ពី
ក្រាស់សិតសក់នេះ មិត្តៗនារីនឹងលែងព្រួយបារម្ភពីសរសៃសក់ខ្លួនទៀតហើយ។
៥. ស្បែកជើងកីឡាដ៏ឆ្លាតវៃ
ស្បែកជើងនេះត្រូវបានរចនាសំរាប់អ្នកប្រើប្រាស់មិនត្រូវការ ចងខ្សែណាមិត្តទាំងអស់គ្នា។
៦. ប្រព័ន្ធជួយសង្គ្រោះយន្តហោះ
នាងYuCao មកពីប្រទេសចិនបានគិតចេញនូវគំនិតមួយក្នុងការជួយសង្គ្រោះយន្តហោះដែល
មានតែមួយគត់។ ពេលយន្តហោះត្រូវចុះចតយ៉ាងប្រញាប់ បណ្តារឆ័ត្រយ៉ោងនៅក្នុងយន្តហោះ
នឹងធ្វើការ ហើយអាចចៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យបាន។
៧. ទំពក់ខោអាវ បំបាត់ក្លិន
អ្នកច្នៃប្រឌិតជនជាតិកូរ៉េLee Beom Seok គឺជាអ្នកបង្កើតនូវផលិតផលនេះ។ ទំពក់ខោអាវរបស់
គាត់មានសមត្ថភាពក្និងការបំបាត់ក្លឹន ស្អុយនិងកំចាត់មេរោគដោយស្វ័យប្រវត្តិណាមិត្តទាំងអស់គ្នា។
៨. កង់ធ្វើអំពីបាល់
ជាមួយនឹងកង់ដែលបំពាក់ដោយដោយបាល់ពីរដើម្បីធ្វើកង់របស់ខ្លួន លោកUlli Boehmeមកពី
អាឡឺម៉ង់សង្ឃឹមអ្នកទាំងអស់គ្នានឹងរីករាយផ្សងព្រេងជាមួយនឹងកីឡាប្រភេទថ្មីដែមមាន
ឈ្មោះថា"Ball Rider"។
៩. ទាត់បាល់ក្នុងប្រអប់
នេះជាការច្នៃប្រឌិតមួយជាមួយគោលបំណងផ្តល់លក្ខខណ្ឌឲក្មេងៗអាចលេងបាល់បានក្នុងតារាង
បាល់ដ៏តូចមួយ។
ដោយ៖ nano
ប្រភព៖ k14