ថៃ ៖ តារាសម្តែងថៃ លោក Ter Chantavith ទទួលស្គាល់ការពិតថា លួចទាក់ទងគ្នាជាមួយស្រីស្រស់ Davika ប៉ុន្តែទាស់ត្រង់ថា អ្នកទាំងពីរទើបតែចាប់ផ្តើមស្រលាញ់គ្នាប្រហែលជាដើមឆ្នាំ ២០១៨ នេះទេ រីឯព័ត៌មានបែរជាចុះផ្សាយថា អ្នកទាំងពីរបានស្រលាញ់គ្នាប្រហែល ៣ ទៅ ៤ ខែមកហើយ ។
លោក Ter Chantavith បន្ថែមថា មូលហេតុដែលធ្វើឲ្យលោកលង់ស្នេហ៍ជាមួយនិង Davika ព្រោះនាងគឺជាមនុស្សស្រីល្អម្នាក់ ដែលតែងតែបារម្ភពីអ្នកដទៃ មុនពេលគិតដល់ខ្លួនឯង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook