CamNews

តារា 

ស្រីណយ ចេញមុខបកស្រាយ រឿងវាយឫកខ្ពស់​​ដាក់អ្នកគាំទ្រ

ភ្នំពេញៈ ស្រីស្រស់វ័យក្មេង រូបស្អាតរាងតូចច្រឡឹង កញ្ញា សែម ស្រីណយ ហៅ ណយ ជាតារា
ចម្រៀងប្រចាំផលិតកម្ម ប៊ីកមែន បានទទួលរងការរិះគន់ ពីក្រុមអ្នកគាំទ្រ នាងយ៉ាងចាស់ដៃ
បន្ទាប់ពីចាប់ផ្តើម មានប្រជាប្រិយភាពមាន កេរ្តិ៍ឈ្មោះល្បីគួរសមភ្លាម នាងក៏តម្កើងឫកខ្ពស់មិន
អើពើ ជាមួយក្រុមអ្នកគាំទ្រ ដូចកាលដែលនាង មិនទាន់ល្បី បានធ្វើឲ្យពួកគេ មានការខកចិត្ត
យ៉ាងខ្លាំង នៅពេលឃើញតារា ដែលពួកគេធ្លាប់ស្រឡាញ់ និងគាំទ្រធ្វើបែបនេះ ។

អ្នកគាំទ្ររបស់តារាចម្រៀង ប្រចាំផលិតកម្ម ប៊ីកមែន កញ្ញា ស្រី ណយ បានធ្វើការរិះគន់ ដោយ
មិនសំចៃមាត់ ទៅលើនាងក្រោយពីបានបង្ហាញមុខមាត់ និងមានសន្ទុះកេរ្តិ៍ឈ្មោះ ល្បីល្បាញ
ដោយសារតែអ្នកគាំទ្រស្រឡាញ់ និងធ្លាប់តាមហែហមទៅគាំទ្រ នាងគ្រប់ទីកន្លែង ដោយពួកគេ
ចង់ឲ្យ តារាចម្រៀងរបស់គេ បានទទួលប្រជាប្រិយភាព មានកេរ្តិ៍ឈ្មោះកាន់តែល្បីថែមមួយកម្រិត
ទៀត ។ ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមអ្នកគាំទ្រនាង មានការហួសចិត្តនោះ នៅពេលដែលនាងចាប់ផ្តើម
មានឈ្មោះល្បី បែរជាងាកបែរខ្នង វាយឫក ធ្វើមិនស្គាល់ ពួកគេទៅវិញ ។

ប្រភពពីអ្នកគាំទ្រខាងលើ បានប្រាប់ឲ្យដឹងទៀតថា ចាប់តាំងពីតារាចម្រៀងរូបនេះ ផ្តើមមានប្រជា
ប្រិយភាព ក្រុមអ្នកគាំទ្រព្យាយាមស្កាត់ជួប សុំថតរូបណាត់នាង ទៅញុំាអីជួបអ្នកគាំទ្រ និងព្យាយាម
ទាក់ទង តាមបណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនលើកច្រើនសារ តែនាងមិនដែលតប
មកវិញទេ ។ មិនតែប៉ុណ្ណោះរាល់ការ ណាត់ទៅញុំាអីម្តងៗ នាងមិនដែលទៅទេ ដោយយកលេស
ថា រវល់បែបនេះរវល់បែបនោះ គ្មានពេលសម្រាប់អ្នកគាំទ្រទេ ។ ទាក់ទងនឹងការលើកឡើងបែប
នេះ កញ្ញា ស្រីណយ បានប្រាប់ LookingTODAY ឲ្យដឹងថា កន្លងមកនាងធ្លាប់ឮព័ត៌មានថានាង
វាយឫកនេះដែរ ។ ដោយសារតែនាងមានការមមាញឹក ជាមួយការងារ ទើបមិនសូវមានពេលវេលា ចេញមុខបកស្រាយឲ្យច្បាស់ដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ។ នាងសង្ឃឹមថា ក្រោយពីនាង
បកស្រាយតាមរយៈ LookingTODAY ហើយទស្សនិកជន នឹងលែងយល់ច្រឡំទៀត ។

តារាចម្រៀងស្រីវ័យជាង២០ឆ្នាំ សាច់សខ្ចីម៉ដ្ឋរលោង បានប្រាប់ឲ្យដឹងថា "ខ្ញុំពិតជាសុំទោសដល់
ទស្សនិកជន និង ក្រុមអ្នកគាំទ្រខ្ញុំដែលកន្លងមក ខ្ញុំមិនសូវមានពេលវេលា សម្រាប់ពួកគាត់ រហូត
ដល់ធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំថា ខ្ញុំវាយឫកពេលបានល្បី ភ្លេចអ្នកគាំទ្រ ។ តែខ្ញុំចង់
ប្រាប់ថា ខ្ញុំមិនដែលភ្លេច និងគិតចង់វាយឫកដាក់បងប្អូន ទស្សនិកជន ដែលជាអ្នកគាំទ្រខ្ញុំទេ ទម្រាំ
មានថ្ងៃនេះ គឺដោយសារការគាំទ្រស្រឡាញ់ពេញចិត្ត និងការលើកទឹកចិត្ត ពីអ្នកគាំទ្រ ទើបធ្វើឲ្យ
នាងទទួលបាន ជោគជ័យ ដូចសព្វថ្ងៃនេះ ..!"។

តារាចម្រៀងពន្លកថ្មី ស្រីណយ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលមិនមានពេលទំនេរ
សម្រាប់អ្នកគាំទ្រនោះ គឺនាងត្រូវថតបទចម្រៀង ថតខារ៉ាអូខេជាប់ៗគ្នា មិនដាច់ ក្នុងគោលបំណង
ស្វែងរកបទថ្មីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជន និងមិត្តៗយុវវ័យក៏ដូចជា អ្នកគាំទ្រ។ ក្នុងមួយរយៈ
ពេល ចុងក្រោយនេះ នាងសារភាពថា នាងទំនេរពីការងារ ប៉ុន្តែនាងមានបញ្ហាឈឺភ្នែក ត្រូវសម្ងំព្យា
បាលនៅផ្ទះ ដោយគ្រូពេទ្យមិនឲ្យ នាងចេញក្រៅ ត្រូវកម្តៅថ្ងៃច្រើនទេ ខ្លាចប៉ះពាល់ដល់ភ្នែក ។ ដូច្នេះហើយបានជានាងមិនសូវបង្ហាញមុខជាសាធារណៈទេ។ "ចង់សុំទោសជាសាធារណៈ ទៅដល់
គាំទ្រមុនពេលខ្ញុំ ចូលសិល្បៈខ្ញុំមានចរិកបែបណាថ្ងៃនេះ ខ្ញុំក៏នៅតែជាខ្ញុំជាមនុស្សរួសរាយរាក់ទាក់
ចូលចិត្តនិយាយលេងច្រើនដដែល គ្រាន់តែពេលវេលា មិនអំណោយផលឲ្យខ្ញុំ បានជួប និងបង្ហាញ
ភាពសិ្នទ្ធស្នាល និងការអរគុណទៅ ដល់អ្នកគាំទ្រខ្ញុំ តែប៉ុណ្ណោះ...!" ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sem sreynoy entertainment khmer super star singer ស្រីណយ