CamNews

ភាពយន្ត 

បន្តការប្រមាញ់មនុស្សកែច្នៃរបស់ Blade Runner ជាមួយរឿង “អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049“

កំសាន្ត ៖ អាថ៏កំបាំង 30 ឆ្នាំមុនក្នុងរឿង Blade Runner នឹងត្រូវបកស្រាយ ។ 

ក្នុងខែនេះផលិតកម្មហូលីវូដ Sony Pictures បានបញ្ចេញភាពយន្តដែលត្រូវបានអ្នកវិភាគចាក់ទុកជារឿងល្អបំផុតប្រចាំឆ្នាំ ២០១៧ មានចំណងជើងថា “Blade Runner 2049”។  នៅក្នុងរឿងនេះដែរ គឺជាភាគបន្តរ​បស់ Ridley Scott កាលពី 30 ឆ្នាំដែលមានចូលរួមសម្តែងដោយ Harrison Ford, Ryan Gosling, Jered Leto នឹងតារាសម្តែងល្បីៗមួយចំនួនដូចជា Dave Bautista, Ana de Armas, Sylvia Hoeks និង Mackenzie Davis។ រឿងនេះនិយាយពីសម្តែងលោក Ryan Gosling ដើរតួជាអ្នកប្រមាញ់មនុស្សកែច្នៃថ្មី ពោលគឺគាត់ជាមន្ដ្រីប៉ូលីសទីក្រុង Los Angeles ឈ្មោះ K ។ មន្ត្រីប៉ូលិស K បានរកឃើញអាថ៌កំបាំងដ៏ធំមួយ ដែរតម្រូវឲ្យគាត់ស្វែងរក អតីតមន្ត្រីប៉ូលិស Rick Deckard (សម្តែងដោយ Harrison Ford) ដែលបានបាត់ខ្លួនកាលពី 30 ឆ្នាំមុន។ អាថ៌កំបាំងនឹងលាតត្រដាងម្តងបន្តិចៗ ដែលធ្វើឲ្យលោកអ្នកជក់ជិតជាមួយរឿងបែបវិទ្យាសាស្ត្រ និង វាយប្រហារមួយនេះ។


សង្ខេបរឿង: 30 ឆ្នាំក្រោយហេតុការណ៍ក្នុងរឿងវគ្គទី 1 អធិការតាមប្រមាញ់មនុស្សកែច្នៃម្នាក់ គឺលោកអធិការ K (សម្តែងដោយ Ryan Gosling) ប្រចាំផ្នែកប៉ូលីសឡូស អេនជើឡេស បានគាស់កកាយអាថ៌កំបាំងយូរលង់ណាស់មកហើយ ដែលអាថ៌កំបាំងនោះអាចនាំអ្វីដែលនៅសេសសល់ក្នុងសង្គម ធ្លាក់ចូលភាពចលាចល។ ការស្វែងរករបស់អធិការ K បាននាំគាត់ ឱ្យរកឃើញលោក Rick Deckard (សម្តែងដោយ Harrison Ford) ជាអតីតអធិការតាមប្រមាញ់មនុស្សកែច្នៃ ប្រចាំផ្នែកប៉ូលីសឡូស អេនជើឡេស ដែលគាត់បានបាត់ខ្លួនតាំងពី 30ឆ្នាំមុន។


រឿង អ្នកប្រមាញ់មនុស្សកែច្នៃ ឬ Blade Runner 2049” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 3D, 4Dx & ATMOS។
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.khរឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited 


Tags: Movie Article Blade Runner