CamNews

កីឡាអន្តរជាតិ 

Ronaldo នឹងបញ្ចប់អាជីព ជាកីឡាករនៅក្នុងក្លឹប Real Madrid ៤ឆ្នាំទៀត

(ម៉ាឌ្រីដ)៖ កីឡាករឆ្នើមលំដាប់លេខ២ ពិភពលោក Cristiano Ronaldo បានបញ្ជាក់ជាថ្មីថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅ ក្នុងក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញ ត្រឹមរយៈពេលពី ៤ ៥ ៦ និង៧ឆ្នាំ ខាងមុខទៀត ប៉ុណ្ណោះ ។

តាមរយៈប្រភពជិតស្និទ្ធិដែលបានថ្លែងប្រាប់សារព័ត៌មាន Dailymail នាពេលកន្លងមកថា អតីតកីឡាករក្លឹប Manchester United វ័យ៣០ឆ្នាំខាងលើនេះ នឹងចូលនិវត្តន៍ពីកីឡាករអាជីពនៅត្រឹមក្រោម១០ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺគេលេងលែងបានល្អតែម្តង ហើយការបញ្ជាក់ប្រាប់នេះ គឺដើម្បីបញ្ឈប់ការតាមទិញកីឡាករជនជាតិ ព័រទុយហ្គាល់រូបនេះ មានដូចជាក្លឹប PSG របស់បារាំង និង Manchester United របស់អង់គ្លេសជាដើម ។

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក Ballon d’Or ៣សម័យកាល Ronaldo បានប្រកបអាជីពបាល់ទាត់ ជិត២០ឆ្នាំមកហើយ ពោលគឺតាំងពីគេមានអាយុជាង១០ឆ្នាំមកម្ល៉េះ ហើយក៏ត្រូវបានគេប្រសិទ្ធិថា ជាកីឡាករដែលលេងបានល្អខ្លាំង ស្ទើរតែគ្រប់សម័យកាលផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League