CamNews

ប្លែកៗ 

សិស្សម្នាក់ ទម្លាយអាថ៍កំបាំង លោកគ្រូ ដែលតែង Cosplay ជាស្រីស្អាតបំផុតលើលោក?

ប្លែកៗ ៖ ដូច្នេះអាចនិយាយបានថា អ្នកកំពុងរកមើល ទំព័របណ្តាញអ៊ិនធើណេតពេញលេញ នៃ ស្ត្រីស្លៀកពាក់សំលៀកបំពាក់ស៊ិចស៊ី Cosplay តំណាងឲ្យតួណាមួយជាក់លាក់ នៅតាមបណ្តាព្រឹត្តិ ការណ៍នានា ស្រាប់តែភ្លាមៗនោះអ្នកសម្គាល់ឃើញថា​ Cosplayer ម្នាក់នោះមើលទៅហាក់បីដូចជា គ្រូរបស់អ្នកទៅវិញ ដូច្នេះ ម្នាក់នោះជានរណា ឲ្យប្រាកដ។ តោះតាមដានទាំងអស់គ្នា ៖


ជាក់ស្តែង បរិបទប្រការនេះ បានកើតឡើងទៅលើសិស្សម្នាក់ មកពីខេត្ត Guangdong ប្រទេសចិន ដែលបានរក ឃើញអាថ៍កំបាំង ចំណូលចិត្ត លោកគ្រូរបស់ខ្លួន ដែលធ្លាប់តែស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ជាសាស្រ្តាចារ្យ តួយ៉ាង លោកគ្រូរបស់គាត់ គឺជា Cosplayer ដែលបានស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ Cosplay ស្រស់ស្អាតជាងគេ លើលោកទៅវិញ ។

នេះជាសារ WeChat នៅពេលដែលសិស្សម្នាក់ បានរកឃើញអាថ៍កំបាំង លោកគ្រូរបស់ខ្លួន
និងបានលាន់មាត់ សាកសួរ លោកគ្រូ រូបថតនេះ ជាលោកគ្រូឬ ?


នេះគឺជារូបភាពក្នុង អំឡុងពេលដែលគាត់នៅជាគ្រូ ៖

ហើយនេះគឺជារូបភាពនៃការ ផ្លាស់ប្តូរប៉ុន្មានឆ្នាំមកនេះរបស់គាត់។

ជាការប្រសើរ ពុំមានអ្វីជាផលប៉ះពាល់អាក្រក់ដល់ជីវិតគ្រូបង្រៀនម្នាក់នេះនោះទេ បើទោះ
បីជាមានការកំណត់សម្គាល់ភ្លាមៗថាលោក គឺជា Cosplayer ដ៏ស្រស់ស្អាតម្នាក់ ។ គួររំឮក
លោកគ្រូម្នាក់នេះ មាន Follower នៅបណ្តាញ Weibo ដល់ទៅជិត ២០០០ ឯណោះ៕















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist


Tags: china Guangdong