CamNews

តារា 

ហេតុផលដ៏គួរឲ្យរំភើបចិត្តជាទីបំផុត ដែលមិត្តប្រុសមហាសេដ្ឋីនាង Margie rasri សូមនាងរៀបការនៅ Disneyland

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលផ្អែមល្អែមខ្លាំងបំផុតប្រចាំប្រទេសថៃ គឺនាង Margie rasri និងមិត្តប្រុសមហាសេដ្ឋីរបស់នាងគឺ លោក Pok Chirathivat ពេលនេះបានរៀបចំគំរោងរៀបការបានសម្រេចរួចរាល់ហើយ នៅរង់ចាំតែវេលាល្អ ដើម្បីប្រារព្ធថ្ងៃជ័យប៉ុណ្ណោះ ។ 


នៅក្នុងនោះផងដែរ តួស្រីក្នុងរឿង "រលកជីវិត" គឺនាង Yaya ដែលជាមិត្តជិតដិតរបស់នាង Margie rasri បានបង្ហើបឲ្យមហាជនបានដឹងថា "កាលពីមួយឆ្នាំមុន Pok Chirathivat បានប្រាប់មិត្តៗជិតដិតទាំងអស់ថា គាត់នឹងរៀបចំគំរោងសូមមិត្តស្រីជាទីស្រលាញ់និងមានតែម្នាក់របស់លោក រៀបការនៅកន្លែងដែលនាងស្រលាញ់បំផុត ហើយ Fans ដឹងយ៉ាងច្បាស់ថា កន្លែងនោះគឺជាសួនកំសាន្ត Disneyland ដែលជាកន្លែងដ៏ស្រស់ស្អាត និងសាកសមបំផុតសម្រាប់លុតជង្គង់សូមមនុស្សដែលយើងស្រលាញ់រៀបការ" ។ នៅទីបំផុត នាង Margie rasri និងលោក Pok Chirathivat ក៏បានដើរដល់ចំណុចរៀបការទាល់តែបាន ។ 



ជាការពិតណាស់ មនុស្សស្រីពិតជារំភើបនៅពេលដែលលឺពាក្យពេជន៍ទាំងនេះចេញពីមាត់មនុស្សដែលនាងស្រលាញ់ រឹតតែមិនរុញរាក្នុងការនិយាយពាក្យថា យល់ព្រម ដែលនឹងផ្ញើរជីវិតជាមួយបុរសម្នាក់ ដែលតែងតែនាំនាងទៅរកក្តីសុខ និងអ្វីដែលនាងប្រាថ្នាក្នុងឆាកជីវិត ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Margie rasri Pok Chirathivat