CamNews

តារា 

អ្នកក្លាហានឈិនឡុង ជួយសង្គ្រោះតារាសិចស៊ី ភ្លេចអាវក្នុង

មានភាពល្បីល្បាញទូទាំងពិភពលោក ដោយសារតែសកម្មភាពប្រកបដោយគ្រោះថ្នាក់ ប៉ុន្ដែ
ថ្មីៗនេះ ឈិនឡុង បានជួបប្រទះបញ្ហាធំមួយដែលស្ទើរតែដោះស្រាយមិនចេញ ខណៈដែល
បណ្ដើរស្រីស្អាតចិនពីរនាក់គឺនាង Yao Xingtong និង Zhang Lanxin ទៅចូលរួមព្រឹត្តិការណ៍
មួយ ក្នុងពិធីជប់លៀងខ្សែភាពយន្ដ Toronto។

Yao Xingtong (ស្ដាំ) និង Zhang Lanxin

បញ្ហាគឺនៅត្រង់ថា តារាវ័យ ៥៨ឆ្នាំ ឈិនឡុង និងអ្នកដែលបានចូលរួមត្រូវទ្រាំបើកភ្នែកមើល
ទិដ្ឋភាពស្រីស្អាត Yao Xingtong បង្ហាញភាពសិចស៊ីរបស់ខ្លួន ដោយពាក់ឈុតស ថ្លា ព្រមទាំង
មិនបានពាក់អាវទ្រនាប់ទៀតផង។


ដោយភាពសិចស៊ីនេះ បានធ្វើអោយភ្ញៀវកិត្តិយសជាច្រើនមានការចាប់អារម្មណ៍ បើទោះជា
មិនហ៊ានមើលចំ ក៏មានអ្នកខ្លះលួចមើលពីឆ្ងាយផងដែរ។ ដើម្បីដោះស្រាយស្ថានការណ៍នេះ
ឈិនឡុង ក៏ប្រញាប់យកខ្លាឃ្មុំតុក្ដា អោយ Yao Xingtong កាន់ ដើម្បីបិទបាំងដើមទ្រូង៕

 

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ DM


Tags: Jackie Chan star china Yao Xingtong Zhang Lanxin