CamNews

ភាពយន្ត 

Zootopia ភាពយន្តអំពីពិភពសត្វដ៏ទាន់សម័យពីផលិតកម្ម Disney (Trailer Inside)

ភាពយន្ត ៖​ អ្នកប្រហែលជាធ្លាប់បានទស្សនារឿង Frozen និង Big Hero 6 ហើយមែនទេ? តើអ្នកកំពុងទន្ទឹមរងចាំភាពយន្តគំនូជីវចលបែបជំរុញ និង លើកទឹកចិត្ត​ លាយលំដោយឈុតកំប្លែងៗមែនទេ? Zootopia  គឺជាភាពយន្តគំនូជីវចលរបស់ Disney តំបូងគេក្នុងឆ្នាំ2016នេះដែលជាស្នាដៃមួយទៀតរបស់អ្នកដឹកនាំរឿង Frozen និង Big Hero 6។ អ្នីដែលកាន់តែពិសេសទៀតនោះ គឺមានការចូលរួមពីកំពូលតារាចំរៀងដ៏ល្បីរបស់ពិភពលោកគឺ Shakira និងតារាល្បីៗជាច្រើនទៀតដូចជាJason BatemanGinnifer​ ​GoodwinIdris ElbaJ.K. SimmonsOctavia Spencer,  និង Bonnie Hunt សំរាប់បញ្ចូលសំលេងអោយតួអង្គនៅក្នុងរឿងនេះផ្ទាល់។

 


Zootopia គឺជាភាពយន្តដែលនិយាយពីពិភពលោកទាន់សម័យនៃទីក្រុងថនិកសត្វមួយដែលមិនដូចទីក្រុងដទៃ។ ពពួកសត្វដែលមកពីគ្រប់មជ្ឈដ្ឋាន រស់នៅជាមួយគ្នា វាជាទីក្រុងដែលមិនថាអ្នកជាអ្វីមកពីទីណាក៏ដោយ ទោះអ្នកជាដំរីធំ ឬក៏ជាត្រឹមកណ្ដុរតូចមួយ អ្នកក៏អាចក្លាយជាអ្វីក៏បាន គ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលប៉ូលីសទន្សាយស្រី Judy Hopps មកដល់ នាងរកឃើញថាការដែលធ្វើជាប៉ូលីសស្រីក្នុងកងកម្លាំងប៉ូលីសសត្វមាឌធំៗ និងកំណាចៗ គឺជាការងារមិនងាយស្រួលនោះទេ។ ដើម្បីបង្ហាញពីសមត្ថភាពរបស់នាង មន្ត្រីទន្សាយ Judy Hopps ត្រូវបង្ខំចិត្តចាប់ដៃគូជាមួយកញ្ជ្រោងល្បិចច្រើនដូចជា Nick Wilde ដើម្បីបំបែករឿងក្ដីដ៏អាថ៌កំបាំងមួយ។ 

 

តើមន្ត្រីប៉ូលិសទន្សាយដ៏ក្លាហាននេះអាចជំនះឧបសគ្គដម្បីដោះស្រាយរឿងក្តីនេះបានទេ? រាល់ចំលើយនឹងត្រូវបានបកស្រាយនៅក្នុងរឿង Zootopia ដែលចាក់បញ្ចាំងនូវថ្ងៃទី 25 កុម្ភៈនេះនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

 

សរសេរដោយ៖ Team2


Tags: Westec Hollywood movie Disney Sony Legend Major cineplex Zootopia