CamNews

កីឡាអន្តរជាតិ 

Aguero៖ Pep មាន​​បំណង​​​ដឹក​​នាំ​​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន ថ្ងៃ​​អនា​គត

(មេនឆេស្ទើ)៖ គ្រូបង្វឹកក្នុងក្លឹបអាជីព Manchester City លោក Pep Guardiola ចាប់អារម្មណ៍ក្នុងការដឹកនាំក្រុម ជម្រើសជាតិអាហ្សង់ទីន នេះបើតាមការបញ្ជាក់ឲ្យដឹងពីកីឡាករ Sergio Aguero នាពេលថ្មីៗនេះ។

កីឡាករជនជាតិអាហ្សង់ទីន Aguero បានថ្លែងប្រាប់សារព័ត៌មាន Marca ថា គ្រូបង្វឹកក្លឹប Manchester City បច្ចុប្បន្ន របស់អង់គ្លេស មានបំណងដឹកនាំក្រុមជម្រើសជាតិដែលកំពុង ឈរនៅលំដាប់លេខ១ ក្នុង FIFA Ranking នាពេលបច្ចុប្បន្ន ប្រសិនបើពេលវេលាអំណោយផលនោះ Aguero បន្ថែម។

Aguro បានបញ្ជាក់ថា «Guardiola ធ្លាប់បាននិយាយមកកាន់ខ្ញុំថា ទោះបីជាសហព័ន្ធបាល់ទាត់អាហ្សង់ទីន មិនបាន Call មកខ្ញុំក៏ដោយ ខ្ញុំក៏នៅតែចាប់អារម្មណ៍ក្នុងការ ដឹកនាំក្រុមមួយនេះដែរ ថ្ងៃណាមួយមិនខាន»

ទន្ទឹមគ្នានោះ គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលជោគជ័យក្នុងការដឹកនាំក្លឹប FC Barcelona នាពេលកន្លងមក ក៏ជាបេក្ខភាព១រូបផងដែរ ក្នុងចំណោមបេក្ខភាពទាំងរួមមាន Sergio Bastita មុនពេលគ្រូបង្វឹក Alejandro Sabella ចូលដឹកនាំជាផ្លូវការ ដែលត្រូវបានសហព័ន្ធ AFA របស់អាហ្សង់ទីនធ្វើការពិចារណាផងដែរ បន្ទាប់ពីគ្រូបង្វឹក Diego Maradona បានលាលែងពីតំណែងកាលពីឆ្នាំ២០១០ មកនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង