(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច Sergio Aguero បានកំពុងធ្វើឲ្យលោក Rafael Bentinez គ្រូបង្វឹកក្លឹប សារិកាព្រៃ Newcastle United ដែលត្រូវពើបប្រទះជាមួយនឹង Manchester City យប់នេះក្នុង Premier League សប្តាហ៍ទី៣៤ ។
សារព័ត៌មាន Dailymail បានឲ្យដឹងថា ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន Aguero ធ្លាប់ស៊ុតបញ្ចូលទី Newcastle បានរហូតដល់ទៅ ៥គ្រាប់កាលពីខែតុលា ឆ្នាំ២០១៥ ជើងទី១ ហើយក៏ជាសញ្ញាអាក្រក់ផងដែរសម្រាប់ក្រុមម្ចាស់ផ្ទះ សារិកា គ្រាដែល Aguero ទើបតែធ្វើបានហ៊ែកទ្រីក (ស៊ុតចូល៣គ្រាប់) ពេលបំបាក់ក្រុមខ្លាំង Chelsea ៣-០ នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាការរកបានគ្រាប់បំប៉ោងសំណាញ់ទី៩៩គ្រាប់ហើយ នៅក្នុងក្របខណ្ឌកំពូលអង់គ្លេសមួយនេះ ។
កីឡាករវ័យ២៧ឆ្នាំខាងលើនេះ បានចាប់ផ្តើមទម្រង់លេងល្អឡើងវិញ ហើយម្ចាស់ផ្ទះ Newcastle United ក៏ប្រហែលជាលំបាកទប់ទល់ខ្លាំង ណាស់ហើយនៅកីឡដ្ឋាន St James’ Park រាត្រីម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដែលកាលពីជើងទី Man City ធ្លាប់បានបំបាក់ Newcastle United រហូតដល់ទៅ ៦-១ នៅកីឡដ្ឋាន Etihad ហើយអាចធ្វើ Newcastle United នឹងកាត់ចេញពី Premier League ប្រសិនបើចាញ់យប់នេះ និងបន្តចាញ់ Swansea City រាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះទៀតនោះ ។
តើវាសនារបស់អតីតគ្រូបង្វឹកក្លឹប Real Madrid ដែលទើបតែបណ្តេញពីតំណែងកាលពីខែមករា ឆ្នាំ២០១៦ ទៅជាយ៉ាងណា គ្រាដែលគ្រូបង្វឹកជនជាតិអេស្ប៉ាញ រូបនេះធ្លាប់បានសន្យា ថានឹងជួយ Newcastle United មិនឲ្យធ្លាក់ទៅលេង ក្របខណ្ឌទី២វិញនោះ?
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង